កងទ័ពឥណ្ឌា បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានសម្លាប់បុរសបីនាក់ បន្ទាប់ពីការបាញ់ប្រហារដ៏ខ្លាំងក្លាមួយ នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ នេះបើយោងតាមការបង្ហោះរបស់កងទ័ព នៅលើ បណ្តាញសង្គម X។

ប៉ុស្តិ៍ទូរទស្សន៍ឥណ្ឌាពីរ បាននិយាយថា បុរសទាំងនោះ ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា ទៅលើអ្នកទេសចរហិណ្ឌូ នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា ដែលបានបង្កឲ្យមានជម្លោះយោធាដ៏តឹងតែង ជាមួយប្រទេសជិតខាងប៉ាគីស្ថាន។
សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ភ្លាមៗពីការជាប់ពាក់ព័ន្ធរបស់បុរសទាំងនេះ ក្នុងការវាយប្រហារនោះទេ។
