រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងចិន យល់ព្រមធ្វើឲ្យកិច្ចប្រជុំកំពូល APEC ក្លាយជា «ចំណុចរបត់ថ្មី» ក្នុងទំនាក់ទំនង

2025/07/29 01:50:02 am        91

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា អ្នកការទូតជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូង និងចិន បានព្រមព្រៀងគ្នា នៅថ្ងៃចន្ទ (ទី២៨ ខែកក្កដា) នេះ ក្នុងការធ្វើការរួមគ្នា ដើម្បីធ្វើឲ្យកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នាពេលខាងមុខ ក្លាយជា «ចំណុចរបត់ថ្មី» នៅក្នុងទំនាក់ទំនងទ្វេភាគី ខណៈដែលឥស្សរជនទាំង២ បានជជែកគ្នាតាមទូរសព្ទជាលើកដំបូង។

ក្រសួងការបរទេសបានលើកឡើងនៅក្នុងសេចក្តីប្រកាសមួយថា រដ្ឋមន្ត្រីការបរទេស លោក Cho Hyun និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសម្តែងទស្សនៈនេះ ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទរយៈពេល ៤៥នាទី ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកលោក ក្នុងការជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី ក្នុងលក្ខណៈ «មានស្ថិរភាព និងចាស់ទុំ»។

ក្រសួងបានបញ្ជាក់ថា៖ «ពួកលោកទាំង២ បានយល់ព្រមធ្វើការជាមួយគ្នា ដើម្បីធានាថា កិច្ចប្រជុំកំពូល APEC នាពេលខាងមុខ នៅទីក្រុង Gyeongju ដើរតួជាចំណុចរបត់ថ្មី ក្នុងទំនាក់ទំនងទ្វេភាគី និងដើម្បីផ្តល់នូវលទ្ធផលជាក់ស្តែង តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្ដែងដែលអាចឲ្យប្រជាជននៃប្រទេសទាំង២ មើលឃើញប្រចក្ស»។

ជាមួយគ្នានេះ ឥស្សរជនទាំង២ ក៏បានយល់ព្រមបន្តរក្សាសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី តាមរយៈការផ្លាស់ប្តូរកម្រិតខ្ពស់។

កិច្ចប្រជុំកំពូល APEC គ្រោងនឹងប្រព្រឹត្តិទៅនៅទីក្រុងភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា។ ប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងចូលរួមកិច្ចប្រជុំពហុភាគីនេះ។ ប្រទេសចិន គឺជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល APEC នៅឆ្នាំក្រោយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm