យុទ្ធនាការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីកម្រិតមតេយ្យដល់វិទ្យាល័យបានចាប់ផ្ដើម

2025/07/29 01:58:42 am        518

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នេះ បានប្រកាសបើកយុទ្ធនាការ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម័្ពន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ដែលចាប់រាប់ពីកម្រិតមតេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។ ការប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានឯកឧត្តម  ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។

​ឈានចូលមកដល់ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សារដ្ឋជាថ្មី ក្រោយខកខានធ្វើរយៈពេលប្រមាណ ១៥ឆ្នាំមកនេះ។ ការធ្វើជំរឿននេះ គឺធ្វើឡើងគ្រប់សាលារៀនរដ្ឋទាំងអស់ ដោយផ្តោតលើ ៤កម្រិតសិក្សា គឺនៅថ្នាក់មតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។

ការធ្វើជំរឿនគ្រូបង្រៀននេះ អនុវត្តទូទាំងប្រទេស ដោយក្រុមការងារជំនាញនឹងចុះទៅបំពេញការងារស្រង់ទិន្នន័យដល់ទីតាំងសាលារៀនដោយផ្ទាល់។ ការអនុវត្តដំបូង នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ទើបឈានទៅតាមបណ្ដាខេត្តផ្សេងទៀត។ ការងារជំរឿនគ្រូបង្រៀននេះ គឺរាប់បញ្ចូលទាំងគ្រូបង្រៀនក្របខណ្ឌ ក៏ដូចជាគ្រូបង្រៀនកិច្ចសន្យាដែលកំពុងបង្រៀននៅតាមសាលារៀននីមួយៗជាក់ស្ដែង។ ការធ្វើជំរឿននេះ គឺតម្រូវឱ្យគ្រូបង្រៀនបង្ហាញខ្លួនជាចាំបាច់។

សម្រាប់ការជំរឿននេះ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបញ្ជាក់ថា ការងារជំរឿនគ្រូបង្រៀន ជាការងារចាំបាច់ ធ្វើឡើងដើម្បីដឹងច្បាស់ពីរចនាសម្ព័ន្ធនៅតាមសាលានីមួយៗ និងដឹងច្បាស់ពីចំនួនគ្រូបង្រៀនជាក់លាក់នៅតាមសាលារៀន ព្រោះបច្ចុប្បន្នសាលារៀនខ្លះអាចមានចំនួនគ្រូលើសពីតម្រូវការ រីឯសាលារៀនខ្លះ អាចមានកង្វះគ្រូបង្រៀន។ ចំនួនគ្រូបង្រៀនលើសភាគច្រើនកើតឡើងនៅទីប្រជំជន រីឯការខ្វះគ្រូបង្រៀនភាគច្រើនកើតឡើងនៅតាមទីជនបទដាច់ស្រយាល។

លោកជំទាវបញ្ជាក់ដែរថា ការដែលដឹងច្បាស់ ពីរចនាសម័្ពន្ធ និងចំនួនគ្រូបង្រៀនជាក់លាក់នៅតាមសាលារៀន គឺវានឹងក្លាយជាទិន្នន័យដ៏សំខាន់ ពិសេសការងារជ្រើសរើសគ្រូបង្រៀននៅពេលអនាគត។

ចំពោះការងារជំរឿនគ្រូបង្រៀននេះដែរ លោក ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដែរថា នេះជាការងារសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងការឆ្លើយតបការងារ។ 

ការងារជំរឿនគ្រូបង្រៀននេះ ជាការងារដើម្បីចង់ដឹងច្បាស់ពីទិន្នន័យគ្រូបង្រៀននៅគ្រឹះស្ថានសិក្សារដ្ឋទូទាំងប្រទេស ដើម្បីប្រសិទ្ធភាពការងារកាន់តែប្រសើរ។ ការងារជំរឿនគ្រូបង្រៀន គឺមិនប៉ះពាល់គ្រូបង្រៀននោះទេ។

អត្ថបទ៖គឹមហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm