វីរកណ្ដុររកមីនកម្ពុជា បានទទួលមរណភាពហើយ

2022/01/12 06:06:49 am        426

ភ្នំពេញ៖ វាគឺជាព័ត៌មានគួរឱ្យសោកសង្រេងបំផុត នៅពេលទទួលដំណឹងថា វីរកណ្ដុរ Magawa បានទទួលមរណភាពកាលពីចុងសប្ដាហ៍កន្លងមកនេះ។ នេះបើតាមការចុះផ្សាយនៅក្នុងគេហទំព័រ APOPO។

ប្រភពដដែលបន្តថា Magawa មានសុខភាពល្អជាធម្មតា ដោយចំណាយពេលភាគច្រើនកាលពីសប្តាហ៍មុនរត់លេងដោយរីករាយជាធម្មតា។ ប៉ុន្តែស្រាប់តែនៅចុងសប្តាហ៍នេះ Magawa បានចាប់ផ្តើមប្រែ ប្រួលសុខភាពគួរឱ្យកត់សម្គាល់ និងដេកច្រើន ហើយក៏មិនសូវស៊ីចំណីផងដែរ។ ស្ថានភាពបែបនេះ បានបន្តរហូតដល់ថ្ងៃដែល Magawa បានទទួលមរណភាព។ Magawa ទើបបានប្រារព្ធពិធីគម្រប់ខួប ៨ ឆ្នាំកាលពីខែវិច្ឆិកាកន្លងមកថ្មីៗនេះ។

បុគ្គលិកទាំងអស់របស់ APOPO មានអារម្មណ៍សោកស្ដាយជាពន់ពេកចំពោះការបាត់បង់ជីវិតរបស់ Magawa ហើយយើងក៏ដឹងគុណមិនភ្លេចចំពោះការងារដ៏អស្ចារ្យដែល Magawa បានបំពេញកន្លងមក ផងដែរ។ ក្នុងអំឡុងពេលបំពេញការងារ Magawa បានរកឃើញគ្រាប់មីនជាង ១០០ គ្រាប់ និងគ្រឿង ផ្ទុះផ្សេងៗជាច្រើនទៀត។ ការរកឃើញនេះ បានធ្វើឱ្យ Magawa ក្លាយជាវីរកណ្ដុរ(Hero RAT)ដ៏ជោគ ជ័យបំផុតរបស់ APOPO។ ការបំពេញការងាររបស់ Magawa បានក្លាយជាចំណែកមួយ ដែលជួយឱ្យ ពលរដ្ឋកម្ពុជាបានរស់នៅ ធ្វើការ និងលេងកម្សាន្តដោយមិនបារម្ភពីគ្រឿងផ្ទុះ។ នៅអំឡុងខែកញ្ញា ឆ្នាំ ២០២០, Magawa ទទួលបានមេដាយមាស PDSA ដែលជាពានរង្វាន់ខ្ពស់បំផុតសម្រាប់សត្វ ដែលមានសមត្ថភាពខ្ពស់។ Magawa បានចូលនិវត្តន៍កាលពីឆ្នាំមុន និងបានក្លាយជាសត្វចិញ្ចឹមចាប់ពីពេលនោះមក។

គួរកត់សម្គាល់ផងដែរថា រាល់ការរកឃើញសំណល់គ្រឿងផ្ទុះរបស់ Magawa បានជួយកាត់បន្ថយភាព ភ័យខ្លាចពីគ្រោះថ្នាក់ នៃការរងរបួស ឬស្លាប់ដល់ពលរដ្ឋកម្ពុជា ពីសំណល់គ្រឿងផ្ទុះ។ Magawa គឺជាកណ្ដុរយក្សអាហ្រ្វិក(Cricetomys ansorgei) ដែលបានចាប់កំណើតនៅប្រទេសតង់ហ្សានី នៃ Sokoine University of Agriculture ហៅកាត់(SUA) កាលពីខែវិច្ឆិកា ឆ្នាំ២០១៣។ ចាប់តាំងពីឆ្នាំ២០០០ មក APOPO បានបង្កើតទីស្នាក់ការកណ្តាលបណ្តុះបណ្តាល និងបង្កាត់ពូជនៅ SUA ជាកន្លែងដែលកណ្ដុរទាំងអស់ ដែលបានកើត និង​ទទួល​ការ​បណ្តុះបណ្តាលនៅទីនោះ។ ទីនោះក៏ជាកន្លែងនៃផ្នែកនវានុវត្តន៍របស់ APOPO សម្រាប់ការស្រាវជ្រាវ និងបង្កើតកម្មវិធីប្រកបដោយភាពច្នៃប្រឌិដ្ឋ និងបច្ចេកទេសកម្រិ តខ្ពស់ដែលប្រើក្នុងប្រតិបត្តិការដែលមានស្រាប់។ ទីនោះក៏ជាកន្លែងដែល Magawa បានរៀនពីវិធីសាស្ត្រស្វែងរកគ្រឿងផ្ទុះដោយការហិតក្លិនដ៏អស្ចារ្យរបស់វា។ Magawa បានផ្លាស់មកខេត្តសៀមរាបក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ និងជាកន្លែងដែលវាបានចាប់ផ្តើមអាជីពហិតរកសំណល់គ្រឿងផ្ទុះ។

ក្រោយពេលទទួលមរណភាពទៅ Magawa បានបន្សល់ទុកនូវមរតកដ៏យូរអង្វែងនៃជីវិតរបស់គេ ក្នុងឋានៈជាកណ្ដុររកមីន និងសំណល់គ្រឿងផ្ទុះនៅកម្ពុជា៕​ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm