ភ្លៀងធ្លាក់ឥតឈប់ឈរនៅទីក្រុងភាគខាងកើត Patna ប្រទេសឥណ្ឌា បានជន់លិចស្ថានីយរថភ្លើង តំបន់រស់នៅអ្នកស្រុក និងមន្ទីរពេទ្យនាថ្ងៃចន្ទនេះ ។
អ្នកដំណើរបានជាប់ខ្លួននៅស្ថានីយរថភ្លើង ក្រោយទឹកឡើងលិចផ្លូវរថភ្លើង និងបណ្តាលឲ្យមានការពន្យាពេលសេវាកម្មរថភ្លើង ។ ខណៈពេលនោះដែរ ភ្លៀងធ្លាក់ខ្លាំង បានជន់លិចមន្ទីរពេទ្យនៅក្នុងទីក្រុងនេះផងដែរ ។
សូមបញ្ជាក់ថា រដូវវស្សាចាំបាច់ខ្លាំងសម្រាប់ប្រទេសឥណ្ឌា ពេលដែលពាក់កណ្តាលនៃផ្ទៃដីដាំដំណាំរបស់ពួកគេ ខ្វះប្រព័ន្ធធារាសាស្រ្ត ។
ភ្លៀងធ្លាក់ បានគាំទ្រ ២ភាគ៣នៃពលរដ្ឋ ១,៤ពាន់លាននាក់នៅក្នុងប្រទេសឥណ្ឌា ដែលរស់អាស្រ័យនឹងការធ្វើកសិកម្ម ។
ប៉ុន្តែភ្លៀងធ្លាក់ហួសប្រមាណ បណ្តាលឲ្យមានបញ្ហាជាច្រើនផងដែរ ដូចជាទឹកជំនន់ បំណាក់ដី និងជំងឺឆ្លង ៕