យុវជនកម្ពុជាបានកំពុងបណ្តុះនូវគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក

2025/07/29 03:41:36 am        158

ភ្នំពេញ ៖ យុវជនកម្ពុជាបានកំពុងបណ្តុះនូវគំនិតថ្មីៗ តាមរយៈនៃការស្រាវជ្រាវ និងបង្កើតនូវសំណាក់ផលិតផលផ្សេងៗ តាមរយៈនៃការកែច្នៃ ចេញពីវិស័យកសិកម្ម ដោយបានកំពុងចូលរួម និងគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលលើការកែច្នៃ ដើម្បីបង្កើតតម្លៃបន្ថែម និងការបង្កើតការងារនៅក្នុងស្រុកឱ្យបានកាន់តែច្រើន។

​និស្សិតកម្ពុជាដែលជាប់ជ័យលាភីពីការប្រកួតប្រជែង ក្នុងកម្មវិធីប្រគល់ពានរង្វាន់ត្នោតមាសលើកទី៦ ឆ្នាំ២០២៥ នៅចុង សប្តាហ៍កន្លងមកនេះថា កម្ពុជាគឺជាប្រទេសកសិកម្ម បច្ចុប្បន្នរាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ បាននិងកំពុងបន្តធ្វើទំនើបកម្ម ក្នុង វិស័យកសិកម្ម បង្កើនផលិតភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រខ្សែច្រវាក់តម្លៃកសិកម្ម និងការធ្វើពិពិធកម្មក្នុងវិស័យកសិកម្មជាដើម តាមរយៈការកែច្នៃផលិតផលចេញពីវិស័យកសិកម្ម ទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃបន្ថែម ប្រាក់ចំណូល និងការ បង្កើតការងារនៅក្នុងស្រុកជាដើម។

និស្សិតទាំងនេះថ្លែងស្រដៀងគ្នាបន្តថា ស្របពេលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់លើវិស័យកសិកម្ម ពួកគាត់ក៏ មានបំណងជំរុញអភិវឌ្ឍខ្លួន ឱ្យក្លាយជាបុគ្គលដែលមានសក្តានុពល និងជាសហគ្រិនឆ្នើម ដើម្បីចូលរួមចំណែកបង្កើតនូវសំណាក់ អាជីវកម្មថ្មីៗបន្ថែម គាំទ្រដល់ការធ្វើពិពិធកម្មក្នុងវិស័យកសិកម្ម ឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា គាំទ្រដល់កំណើននៃការនាំ ចេញរបស់កម្ពុជា។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ លើកឡើងថា វិស័យកសិកម្មគឺជាវិស័យមានសក្តានុពលមួយ នៅកម្ពុជា ដែលកន្លងមកកម្ពុជាភាគីច្រើនបាននាំចេញផលិតផលស្រស់ៗទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈនេះ មូលនិធិគីណាល់ មានគោលបំណងចង់ឱ្យនិស្សិតកម្ពុជា ចូលរួមការកែច្នៃចេញពីផលិតផលកសិកម្ម ទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃ បន្ថែម ការចូលរួមគាំទ្រនៅពេលផលិតផលកសិកម្មជុញនៅលើទីផ្សារ ការចូលរួមលើកកម្ពស់ដល់ការដាំដុះរបស់កសិករ និងបង្កើន ប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចជាដើម។

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា មូលនិធិគីណាល់ពិតជាមានសារៈ សំខាន់ណាស់ ដោយបាននិងកំពុងបង្កើតធនធានមនុស្ស, បណ្តុះនូវគំនិតកែច្នៃថ្មីៗ ឆ្លើយតបទៅនិងតម្រូវការទីផ្សារ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ដែលបាននិងកំពុងចូលរួមការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង ការឈានទៅពង្រីកដៃគូពាណិជ្ជកម្មឱ្យបាន កាន់តែច្រើន ដើម្បីជំរុញដល់កំណើននៃការនាំចេញទំនិញ និងផលិតផលចេញពីវិស័យកសិកម្មរបស់កម្ពុជាឱ្យកាន់តែខ្លាំងក្លា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm