CAMSOC នឹង​យក​បញ្ហា​ប្រឈម​នានា​ដាក់​លើ​តុ​ដោះស្រាយ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន

2022/01/12 04:31:41 pm        599

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នឹង​យក​បញ្ហា​ប្រឈម​នានាដាក់​លើ​តុ​ដោះស្រាយនៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២-២០២៣ នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ពង្រឹង​យន្ដការ​ការងារ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំ​២០២៣។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍ CAMSOC នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២។ កិច្ចប្រជុំ​នេះបាន​ផ្ដោតលើ​របៀបវារៈ​សំខាន់ៗ​ចំនួន ២ ទី​១-​ការត្រួតពិនិត្យ​កម្មវិធី​ការរៀបចំ​សន្និបាត និង​ទី​២-​ការត្រួតពិនិត្យ​របាយ​ការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២-២០២៣ នាពេលខាងមុខ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះបានទទួល​នូវ​ធាតុ​ចូល​សំខាន់ៗ​ជាច្រើន ក្រោយ​មានការ​ពិភាក្សាគ្នារវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​គណៈកម្មការ​ជំនាញ​នីមួយៗដើម្បី​ត្រៀម​រំលេច​នូវ​សមិទ្ធផល និង​បញ្ហា​ប្រឈម​នានាក្នុង​ឆ្នាំ​២០២១ ពិសេស​បញ្ហា​ប្រឈម​ទាំងអស់នឹងត្រូវ​ដាក់​ក្នុង​សន្និបាតដើម្បី​ដោះស្រាយ និង​ស្នើសុំ​អនុសាសន៍​ពី​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក៏ដូចជា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធដើម្បី​ទទួលបាន​យន្ដការ​ជាក់លាក់​មួយ សម្រាប់​អនុវត្ត​ឲ្យ​មានប្រសិទ្ធភាព​ក្នុង​ឆ្នាំ​២០២២ រហូតដល់​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បាន​បន្ថែមថា ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ប្រតិបត្តិការ​ស៊ី​ហ្គេមដែល​គ្រប់ភាគី​ពាក់ព័ន្ធ និង​គណៈកម្មការ​ជំនាញ​នីមួយៗត្រូវ​យកចិត្តទុកដាក់ ហើយ​ត្រូវ​ដើរ​ស្របគ្នាទៅតាម​គន្លង​ថ្មីនា​សម័យ​កូ​វីដ​-១៩ ដើម្បី​ចៀសវាង​នូវ​ផលប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​ស៊ី​ហ្គេម ទាំង​លើ​ការងារ​បច្ចេកទេស ការងារ​រៀបចំ និង​យន្ដការ​ផ្សេងៗ​ទៀត។ ដូច្នេះ​ឯកឧត្តម​រំពឹងថា គណៈកម្មការ​ទាំងអស់នឹង​ពង្រឹង​ការអនុវត្ត​ទៅតាម​តួនាទី​ភារកិច្ច​របស់ខ្លួន ដើម្បី​ឆ្ពោះទៅរក​ភាព​ជោគជ័យក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        1
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        421

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm