ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា រួមគ្នាជំរុញអនាគតទឹកស្អាតនៅកម្ពុជា

2025/07/29 05:11:23 am        581

ភ្នំពេញ៖ ស្របតាមចក្ខុវិស័យរបស់កម្ពុជាសម្រាប់អនាគត ដែលមានការតភ្ជាប់ ភាពរឹងមាំ និងចីរភាពកាន់តែប្រសើរ។ ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ រៀបចំឡើងដោយក្រុមហ៊ុន Informa Markets និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ (MOU) នៅក្នុងសន្និសីទសារព័ត៌មានដ៏សំខាន់ ដែលបានប្រារព្ធឡើងរាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា ពិធីចុះហត្ថលេខានេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗមកពីវិស័យសំណង់ ទឹកស្អាត និងរថយន្ត។ តំណាងជាន់ខ្ពស់មកពីក្រុមប្រឹក្សាស្ថាបត្យករកម្ពុជា ក្រុមប្រឹក្សាវិស្វករកម្ពុជា សមាគមវិនិយោគិន អ្នកម៉ៅការ អ្នកគ្រប់គ្រង់គម្រោងការដ្ឋាន និងស្ថាបត្យករកម្ពុជា និងសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា បានចូលរួមក្នុងពិធីនេះ ដែលនឹងឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នានៃកិច្ចសហប្រតិបត្តិការនេះក្នុងវិស័យផ្សេងៗគ្នា។

លោក Gerard Leeuwenburgh អ្នកគ្រប់គ្រង់ទូទៅប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Marketsបានមានប្រសាសន៍ថា តាមរយៈវេទិកាពិព័រណ៍នាពេលខាងមុខនេះជាមួយនឹងអ្នកជំនាញ និងបណ្តាញរបស់សមាគមផ្គត់ផ្គង់ទឹកកម្ពុជា គឺដើម្បីបង្កើតឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់នវានុវត្តន៍ ការវិនិយោគ និងកំណើនប្រកបដោយចីរភាព។ 

អនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះដែរ នឹងបង្កើតអត្ថប្រយោជន៍ជាក់ស្តែង និងរយៈពេលវែងសម្រាប់សហគមន៍ទូទាំងប្រទេសកម្ពុជា តាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាត ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលនៃអាកាសធាតុ និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់អ្នកប្រតិបត្តិការទឹកក្នុងស្រុក។

សូមជំរាបជូនថា បើមិនមានការប្រែប្រួល ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ (CAMWATER 2025) ដែលរួមជាមួយ CAMBUILD ២០២៥ និង CAMAUTO ២០២៥ នឹងរៀបចំឡើងរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ។ 

សូមបញ្ជាក់បន្ថែមថា CAMBUILD គឺជាពិព័រណ៍អគារ និងសំណង់ដ៏ធំបំផុត និងមានការទទួលស្គាល់ច្រើនបំផុតនៅកម្ពុជា ដែលបង្ហាញនូវដំណោះស្រាយអគារឆ្លាតវៃ និងទំនើបបំផុត សម្ភារៈប្រកបដោយចីរភាព និងនវានុវត្តន៍វិស្វកម្ម។CAMWATER ផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត ការប្រព្រឹត្តកម្មទឹកកខ្វក់ និងនិរន្តរភាព។ ដោយឡែក CAMAUTO ត្រូវបានជំរុញដល់វិស័យយានយន្ត និងចលនភាព ដោយបង្ហាញនូវបច្ចេកវិទ្យាយានយន្តទំនើប គ្រឿងបន្លាស់ និងគ្រឿងជួសជុលបន្ថែម ដំណោះស្រាយទីផ្សារ និងប្រព័ន្ធដឹកជញ្ជូនដែលចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរយៈការរួបរួមយុទ្ធសាស្ត្រវិស័យទាំងបីនេះ ភាគីពាក់ព័ន្ធកំពុងតែបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលគ្មានគូរប្រៀបសម្រាប់ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍" នេះបើតាមប្រសាសន៍របស់លោក Leeuwenburgh។ "នេះគឺជាការបើកចំហនូវភាពរួមគ្នានៃវិស័យផ្សេងៗ ក្នុងទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ និងជួយពន្លឿនគោលដៅអភិវឌ្ឍន៍របស់កម្ពុជា"៕

អត្ថបទដែលទាក់ទង

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
2026/11/14 09:44:37 pm        1
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
2026/11/14 08:53:06 pm        1
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
2026/11/14 08:41:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧

2026/11/14 09:44:37 pm
​អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
2026/11/14 08:53:06 pm
​ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
2026/11/14 08:41:44 pm
​ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
2026/11/14 07:46:05 pm
​សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
2026/11/14 07:36:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/14 12:36:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/14 07:45:22 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/14 10:47:47 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm