លោក Kim ​អំពាវនាវ​ឲ្យ​យោធា​បង្ហាញ​សាច់ដុំ​បន្ថែម​ទៀត ក្រោយ​ត្រួត​ពិនិត្យមើល​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង

2022/01/12 09:50:23 am        336

​កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​លោក Kim Jong Un មេដឹកនាំ​កូរ៉េខាងជើង​បាន​អំពាវនាវ​ឲ្យ​ពង្រឹង​កងកម្លាំង​យោធា​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​នេះ​ ខណៈ​លោក​ត្រួតពិនិត្យ​ការ​បាញ់​សាកល្បង​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង ជា​ការ​ចូលរួម​ការ​បាញ់​មី​ស៊ី​ល​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​ ២​ឆ្នាំ។

​កាលពី​ថ្ងៃ​អង្គារ ​ក្រុម​អាជ្ញាធរនៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុនបាន​តាមដាន​ការបាញ់​អាវុធ​ដែល​មិន​ស្គាល់​ប្រភេទ ដែល​នាំ​ឲ្យ​មានការ​ថ្កោលទោស​ពី​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក និង​បាន​ជំរុញ​ឲ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បង្ហាញ​ក្ដីបារម្ភ​យ៉ាងខ្លាំង។ ​ការសាកល្បង​លើក​ទី​២ ​នៃ​មី​ស៊ី​ល​ល្បឿន​លឿង​ជាង​សំឡេងកាលពី​ថ្ងៃ​អង្គារ ​ទី​១១ ​ខែមករា​សប្ដាហ៍​នេះ ដែលជា​ការបាញ់​ក្នុងពេល​មិន​ដល់​មួយ​សប្ដាហ៍​បាន​ស្ដែង​ឲ្យ​ឃើញ​ពី​ការប្ដេជ្ញា​ក្នុងឱកាស​ឆ្នាំ​ថ្មី​របស់លោក Kim ក្នុងការ​ពង្រឹង​ និង​បង្ហាញ​សាច់ដុំ​ខាង​យោធា​បន្ថែមទៀតជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ ស្របពេល​ការចរចា​ជាមួយ​កូរ៉េខាងត្បូង​ និង​សហរដ្ឋអាមេរិក​ជាប់គាំង​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៦ ​ខែមករា​សប្ដាហ៍​មុន កូរ៉េខាងជើង​បានប្រកាស​ថា​ ខ្លួន​បាន​បាញ់​សាកល្បង "​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​" ហើយ​បាន​និយាយថា មី​ស៊ី​ល​នោះបាន​រត់​ក្នុង​ចម្ងាយ ៧០០គីឡូម៉ែត្រដើម្បី​វាយប្រហារ​គោលដៅ​របស់​ខ្លួន​។​ ​ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​កូរ៉េខាងជើងបាន​រាយការណ៍​ថា បន្ទាប់ពី​ត្រួត​ពិនិ​ត្យ​ការសាកល្បង លោក Kim បាន​ជំរុញ​ក្រុម​អ្នក​វិទ្យា​សា​ស្រ​យោធាឲ្យ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀតដើម្បី​ពង្រឹង​សាច់ដុំ​ខាង​យោធា ​ជា​យុទ្ធសាស្ត្រ​ជា​លំដាប់​របស់​ប្រទេស​នេះ​ទាំង​គុណភាព​ ទាំង​បរិមាណ រួមទាំង​ការធ្វើ​ទំនើបកម្ម​កងទ័ព​បន្ថែមទៀតផងដែរ​។ នេះ​គឺជា​ការបាញ់​លើក​ដំបូងចាប់តាំងពី​ឆ្នាំ២០២០​ ដែល​លោក Kim បានចូលរួម​ការបាញ់​សាកល្បង​មី​ស៊ី​ល​ជា​ផ្លូវការ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm