ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារ ទី២៩ ខែកក្កដានេះថា សហរដ្ឋអាមេរិកត្រូវតែទទួលយកដែលថាការពិតបានផ្លាស់ប្តូរចាប់តាំងពីកិច្ចប្រជុំកំពូលរបស់ប្រទេសទាំងពីរកាលពីពេលកន្លងមក ហើយគ្មានការសន្ទនានាពេលអនាគតណាមួយនឹងបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។
លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ដែលត្រូវបានគេជឿថានិយាយជំនួសបងប្រុសដោយលោកស្រីទទួលស្គាល់ថាទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោក Kim និងប្រធានាធិបតីអាមេរិក Donald Trump «មិនអាក្រក់នោះទេ»។
លោកស្រី Kim Yo Jong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ KCNA ថា ប៉ុន្តែប្រសិនបើទីក្រុងវ៉ាស៊ីនតោន មានបំណងប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនជាមធ្យោបាយមួយដើម្បីបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នោះកិច្ចខិតខំប្រឹងប្រែងគ្រាន់តែជាប្រធានបទមានលក្ខណៈ «ចំអកទាំងស្រុង»។
លោកស្រី និយាយថា «ប្រសិនបើសហរដ្ឋអាមេរិកមិនទទួលយកការពិតដែលបានផ្លាស់ប្តូរ ហើយនៅតែបន្តរឿងអតីតកាលដែលបរាជ័យ កិច្ចប្រជុំរវាងកូរ៉េខាងជើង-សហរដ្ឋអាមេរិក នឹងនៅតែជាក្តីសង្ឃឹមរបស់ភាគីអាមេរិកតែប៉ុណ្ណោះ។
លោកស្រីបាននិយាយថា សមត្ថភាពរបស់ប្រទេសកូរ៉េខាងជើងខណៈជារដ្ឋអាវុធនុយក្លេអ៊ែរ និងបរិយាកាសភូមិសាស្ត្រនយោបាយ បានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីលោក Kim និងលោក Trump បានជួបពិភាក្សាគ្នាចំនួនបីលើកក្នុងអំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក។