ខ្មាន់កាំភ្លើងនៅក្នុងប្រទេសអេក្វាឌ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៧នាក់ រួមមានទាំងកុមារ នៅក្នុងការវាយប្រហារលើរបារមួយកន្លែង ជាឧប្បត្តិហេតុចុងក្រោយដែលបានបញ្ជាក់ពីបញ្ហាប្រឈមរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះដោយការកើនឡើងឧក្រិដ្ឋកម្មហិង្សា។
រដ្ឋអាជ្ញារបស់ប្រទេស បាននិយាយកាលពីថ្ងៃចន្ទថា បំណែកភស្តុតាងគ្រាប់កាំភ្លើងជាង៤០គ្រាប់ត្រូវបានរកឃើញនៅក្នុងបារ ក្នុងទីក្រុង El Empalme ស្ថិតនៅចម្ងាយប្រហែល១៦០គីឡូម៉ែត្រ ភាគខាងជើង ខេត្តឆ្នេរសមុទ្រ Guayas ។
រូបភាពដែលត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយប្រទេសអេក្វាឌ័រ បង្ហាញសាកសព និងឈាមនៅពេញកម្រាលឥដ្ឋក្នុងបារ។ ប្រទេសអេក្វាឌ័រ មានសន្ទុះឡើងវិញពីកើនឡើងឧក្រិដ្ឋកម្មហិង្សាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលអ្នកជំនាញនិយាយថាភាគច្រើនត្រូវបានជំរុញដោយក្រុមឧក្រិដ្ឋជនដែលកំពុងវាយលុកលើដែនដីនេះ និងការជួញដូរគ្រឿងញៀន។
នគរបាលនិយាយថា ក្រុមខ្មាន់កាំភ្លើងនៅក្នុងរថយន្តចំនួនពីរគ្រឿងបានបើកការបាញ់ប្រហារទៅលើរបារដោយកាំភ្លើងខ្លី និងកាំភ្លើងវែង ក្នុងការវាយប្រហារមួយដែលបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១១នាក់ផ្សេងទៀតបានរងរបួស។