សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទសប្ដាហ៍នេះថាការធ្លាក់ចុះសេដ្ឋកិច្ចជាសកលពីការដំឡើងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានកំណត់ថានឹងខាតបង់ចំនួន២សែនកោដិដុល្លារអាមេរិក ពីសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៧ ដោយសារការរំខានពាណិជ្ជកម្មនិងការវិនិយោគ។

ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងខែមករាមក លោក Trump បានចាប់ផ្ដើមយុទ្ធនាការដំឡើងពន្ធក្នុងគោលបំណងការពារក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិក និងបង្កឲ្យមានឱនភាពពាណិជ្ជកម្ម។ កាលពីខែមេសា លោកបានដាក់ចេញការដំឡើងពន្ធ១០% លើការនាំចូលទាំងអស់ និងពន្ធខ្ពស់លើប្រទេសជាក់លាក់មួយចំនួន ដែលចាត់ទុកថាមានការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ ការដំឡើងពន្ធមួយចំនួន ត្រូវបានផ្អាកសម្រាប់ការចរចាពាណិជ្ជកម្ម ប៉ុន្តែត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី១ ខែសីហាខាងមុខនេះ។
សារព័ត៌មាននេះបានអះអាងថា កម្រិតពន្ធសរុបរបស់សហរដ្ឋអាមេរិកឥឡូវនេះគឺខ្ពស់បំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៣០ ប្រហែល៦ដងនៃពេលដែលលោក Trump ចូលកាន់តំណែង នេះបើយោងតាមសារព័ត៌មាន Bloomberg ខាងលើ។
គោលការណ៍នេះកំពុងធ្វើឱ្យបណ្ដាក្រុមហ៊ុនបង្កកការចំណាយដើមទុន ផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយចំណែកលើសតិចតួចដើម្បីបំពេញការចំណាយកើនឡើង។
អត្ថបទនេះបាននិយាយថា ផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកនឹងឈានដល់២សែនកោដិដុល្លារអាមេរិក នៅចុងឆ្នាំ២០២៧ ដោយសារសង្រ្គាមពាណិជ្ជកម្ម៕

