បារាំង ជំរុញប្លុកអឺរ៉ុប ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល បង្ខំឱ្យចូលតុពិភាក្សាលើដំណោះស្រាយរដ្ឋពីរ

2025/07/29 06:50:45 pm        140

ប្រទេសបារាំង កាលពីថ្ងៃចន្ទ (២៨ កក្កដា) បានអំពាវនាវឱ្យសហភាពអឺរ៉ុប ដាក់សម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែល ឱ្យយល់ព្រមលើដំណោះស្រាយរដ្ឋពីរជាមួយប៉ាឡេស្ទីន នៅក្នុងកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់បារាំង ខណៈពួកគេស្វះស្វែងរកការបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា ប៉ុន្មានថ្ងៃបន្ទាប់ពីការសន្យាទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ។

លោក Jean-Noël Barrot រដ្ឋមន្ត្រីការបរទេសបារាំង បានប្រាប់អ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិថា៖ ខណៈពេលដែលមានការឯកភាពពីអន្តរជាតិលើពេលវេលាបន្ទាន់ឥឡូវនេះសម្រាប់ដំណោះស្រាយនយោបាយចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន មហាអំណាចពិភពលោកចាំបាច់ត្រូវបង្ហាញសកម្មភាពជាក់ស្ដែងឱ្យដូចនឹងពាក្យសម្ដីរបស់ខ្លួន។

ថ្លែងនៅថ្ងៃដំបូងនៃកិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន លោក Barrot បាននិយាយថា “គណៈកម្មការអឺរ៉ុប ជំនួសនាមឱ្យសហភាពអឺរ៉ុបទាំងមូល ត្រូវតែបង្ហាញចេញមកនូវក្ដីរំពឹងទុករបស់ខ្លួន និងបង្ហាញពីមធ្យោបាយនានាដែលអាចប្រើដើម្បីជំរុញរដ្ឋាភិបាលអ៊ីស្រាអែលឱ្យស្តាប់តាមការអំពាវនាវនេះ”។

សន្និសីទ ដែលត្រូវបានពន្យារពេលពីខែមិថុនា និងបន្ទាបកម្រិតដល់ថ្នាក់រដ្ឋមន្ត្រីនេះ កំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខណៈការថ្កោលទោសអន្តរជាតិចំពោះសកម្មភាពសង្គ្រាមរបស់អ៊ីស្រាអែល នៅហ្កាហ្សា ឈានដល់ភាពក្តៅគគុក។ ទាំងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងអ្វីដែលលោក Barrot និយាយថា កំពុងត្រូវបានចូលរួមដោយតំណាងនៃប្រទេសចំនួន១២៥ រួមទាំងរដ្ឋមន្ត្រីចំនួន ៥០រូប ផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm