ក្តីសង្ឃឹមសន្តិភាពអ៊ុយក្រែន នៅតែស្រពេចស្រពិល ខណៈលោក Trump បង្ខំលោក Putin ធ្វើបទឈប់បាញ់

2025/07/29 07:50:21 pm        132

បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាត់បន្ថយពេលវេលាកំណត់រយៈពេល ៥០ថ្ងៃ ដែលលោកបានផ្តល់ឱ្យសមភាគីរុស្ស៊ី លោក Vladimir Putin ដើម្បីឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន មកត្រឹមរយៈពេល ១០ ឬ ១២ថ្ងៃវិញ — អត្ថបទវិភាគពីសារព័ត៌មាន CNN បានចោទសួរថាតើឱសានវាទខ្លីជាងមុននេះអាចនាំមានភាពខុសគ្នាដែរឬទេ ខណៈលោក Trump ផ្ទាល់ក៏ធ្លាប់និយាយពីមុនហើយថា មេដឹកនាំរុស្ស៊ីរូបនេះមិនទាន់ត្រៀមខ្លួនក្នុងការបង្កើតសន្តិភាពនោះទេ។

យ៉ាងណាក្ដី ជោគជ័យសន្តិភាពសម្រាប់អ៊ុយក្រែន ក៏នៅតែស្រពេចស្រពិល។ អត្ថបទ CNN និយាយថា ពេលនេះ អ៊ុយក្រែនកំពុងប្រឈមនឹងពេលវេលាដ៏លំបាកបំផុតលើជួរមុខចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក។ នៅថ្ងៃទី០៣ ខែកញ្ញា - នៅពេលដែលឱសានវាទ ៥០ថ្ងៃដំបូងនឹងកន្លងផុតទៅ - ផលចំណេញជាច្រើនដែលទីក្រុងមូស្គូកំពុងទទួលបានពីសមរភូមិនឹងត្រូវមើលឃើញកាន់តែច្បាស់។

CNN បន្តថា ដោយមើលឃើញពីល្បឿន និងលក្ខណៈយុទ្ធសាស្ត្រនៃការវាយរុលរបស់ទីក្រុងមូស្គូក្នុងពេល ២សប្តាហ៍កន្លងទៅ អ្នកវិភាគគិតថាទំនងជានៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ កងកម្លាំងរបស់រុស្ស៊ីនឹងខិតទៅជិតការឡោមព័ទ្ធទាំងស្រុងលើមជ្ឈមណ្ឌលភាគខាងកើតនៃក្រុង Pokrovsk និង Kostiantynivka និង Kupiansk នៅភាគខាងជើង។

ចំណុចនេះនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវស្ថានការណ៍ជួរមុខ ហើយនាំឱ្យគោលដៅរបស់លោក Putin ក្នុងការដណ្តើមយកតំបន់ Donetsk ទាំងមូលអាចសម្រេចបាន ខណៈបែបនេះក៏នឹងធ្វើឱ្យការការពារទឹកដីរវាងភាគខាងកើតរបស់អ៊ុយក្រែន និងទីក្រុងគីវ ក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់រដូវរងាខាងមុខ។

ទោះភាពមិនច្បាស់លាស់នៅតែមានក៏ដោយ ការបន្ថយពេលឱសានវាទរបស់លោក Trump ត្រូវបានស្វាគមន៍នៅទីក្រុងគីវ ជាពិសេសពីសំណាក់ក្រុមមន្រ្តីជំនិតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm