ក្រសួងអភិវឌ្ឍន៍ជនបទផ្តល់សម្ភារៈអនាម័យ និងបង្គន់អនាម័យ១៦បន្ទប់​នៅទីតាំង​ជម្លៀសជនភៀសសឹក​មកពីថ្មដា

2025/07/29 08:58:04 pm        523

ពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍​ជន​បទ​ខេត្តពោធិ៍សាត់ តំណាងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយក​សម្ភាៈ​អនាម័យ ដែលបានផ្តល់ជូនពីក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈកិច្ចសហការ​ជាមួយ​អង្គការ UNICEF ទៅប្រគលជូនរដ្ឋបាលស្រុកវាលវែង ដើម្បីធ្វើការបែង​ចែក​ជូន​បង​ប្អូន​ជន​ភៀស​សឹក និងបងៗកងទ័ពជួរមុខនៅថ្មដា ព្រំដែនកម្ពុជា-ថៃ ។ ជាមួយគ្នានោះ លោក ធីម សុធារ៉ា និង​ក្រុមការងារ រួមនិងអាជ្ញាធរស្រុកវាលវែង បាន​ចុះពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​បង្គន់​អនាម័យ​បន្ថែម នៅទីតាំងសុវត្ថិភាពទាំង០២កន្លែងនៅឃុំប្រម៉ោយ ដែលបងប្អូនជនភៀសសឹកមកពីថ្មដា ព្រំដែន​កម្ពុជា-ថៃ កំពុងស្នាក់នៅបណ្តោះអាសន្នផងដែរ ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានលើកឡើងថា​ដោយ​មាន​ក្តី​បារម្ភ និង​យកចិត្តទុកដាក់ អំពីបញ្ហាសុខភាពអនាម័យ របស់បងប្អូនជនភៀសសឹក ក៏ដូច​ជា​កង​ទ័ព​ជួរមុខ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ចែងឲ្យមន្ទីរ​អភិវឌ្ឍន៍ជន​បទ​ខេត្តនាំយកសម្ភារៈអនាម័យរួមមាន ៖ ធុងទឹកចំណុះ៦០លីត្រចំនួន១០០ , ប៊ីដុង​ទឹកបត់បានចំណុះ២០លីត្រចំនួន១០០០ , ធុងទឹកចំណុះ១៨លីត្រចំនួន ១០០០ ,សាប៊ូ​ម្សៅ​៧៥០កញ្ចប់ និងសាប៊ូដុំចំនួន១០០កេស រួមនិងណែនាំ​អោយ​សាង​សង់​បង្គន់​អនាម័យ​បន្ថែម​ចំនួន១៦បន្ទប់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ជូនបងប្អូនជនភៀសសឹក ។

ក្នុងនាមអាជ្ញាធរស្រុកវាលវែង លោក ធាង ឡេង អភិបាលស្រុកបានថ្លែងអំណរគុណ យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ឯកឧត្ដម ឆាយ ឫទ្ធិសែន ដែលបានចាត់តំណាងនាំយក សម្ភារៈអនាម័យ និង​ការ​សាង​សង់​បង្គន់អនាម័យបន្ថែមសម្រាប់ជនភៀសសឹក និងកងទ័ពជួរមុខក្នុងស្រុកវាលវែង។ ហើ​យ​លោកអភិបាលស្រុក ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងសប្បុរស​ជន​នានា​ដែល​ជា​សមរភូមិជួរក្រោយ ដែលបានចូលរួមជួយឧបត្ថម្ភជាស្បៀងអាហារ ថវិកា និងសម្ភារៈ​ផ្សេងៗ​ជា​បន្តបន្ទាប់ ដែលបានបង្ហាញឲ្យឃើញថា ឯកភាពជាតិខ្មែរ និងសាមគ្គីផ្ទៃក្នុងខ្មែរ មាន​ភាពរឹងមាំ។

សូមជម្រាបជូនដែរថា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព្រំប្រទល់ជាប់ជាមួយ ស្រុក​មឿង ខេត្តត្រាត ប្រទេសថៃ។ ហើយឃុំថ្មដា មានភូមិចំនួន៥ ក្នុងនោះភូមិផ្លូវការ​ចំនួន​៣​ភូមិ​រួមមាន៖ ភូមិឯកភាព ភូមិកណ្តាល និងភូមិសង្គមថ្មី និងភូមិឧបសម្ព័ន្ធចំនួន ២គឺ ភូមិអូរសួស្តី និង​ភូមិស្ទឹងមេទឹក ដោយមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៣០២៨នាក់ ស្មើរនិង៧៨១គ្រួសារ ។ ជាមួយគ្នានោះប្រជាពលរដ្ឋដែលជាជនភៀសសឹកមកស្នាក់បណ្តោះអាសន្ននៅទីតាំងសុវត្ថិភាពទាំង ០២កន្លែងនៅទីរួមស្រុកវាលវែង មានចំនួន១៩៩០នាក់ ក្នុងនោះមនុស្សស្រី១០២០នាក់ និង​កុមារ​មាន​ចំនួន៦៧៦នាក់ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm