លោក Zelenskiy សរសើរលោក Trump ចំពោះ "ជំហរច្បាស់លាស់" ក្រោយដាក់ឱសានវាទកាន់តែខ្លីដល់រុស្ស៊ី

2025/07/29 09:24:58 pm        81

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកសរសើរដល់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទ (២៨ កក្កដា) ចំពោះ "ការប្តេជ្ញាចិត្ត" របស់លោកក្នុងការសម្រេចឱ្យមានពេលវេលាកំណត់កាន់តែខ្លីជាងមុន ដើម្បីស្វះស្វែងរកវឌ្ឍនភាពសម្រាប់ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី ជាមួយអ៊ុយក្រែន។

លោក Zelenskiy បានសរសេរលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា "ជំហរច្បាស់លាស់ និងការប្តេជ្ញាចិត្តនេះគឺទាន់ពេលវេលាណាស់ នៅពេលដែលការផ្លាស់ប្តូរជាច្រើនអាចកើតឡើងតាមរយៈកម្លាំងរឹងមាំដើម្បីសន្តិភាពពិតប្រាកដ"។ លោក Zelenskiy ក៏បានថ្លែងអំណរគុណដល់លោក Trump សម្រាប់ការយកចិត្តទុកដាក់លើការសង្គ្រោះជីវិត និងការបញ្ឈប់សង្រ្គាមដ៏អាក្រក់នេះ។

នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy បានលើកសរសើរម្តងទៀតនូវសេចក្តីថ្លែងការណ៍ "ដ៏សំខាន់ជាពិសេស" របស់លោក Trump នៅក្នុងពន្លឺនៃ "ការព្យាយាមឥតឈប់ឈររបស់រុស្ស៊ី ក្នុងការបង្កភាពឈឺចាប់ដល់អ៊ុយក្រែន" តាមរយៈការវាយប្រហារតាមអាកាសលើទីក្រុងនានា។ លោកសង្កត់ធ្ងន់ថា អ៊ុយក្រែនមើលឃើញថាការដាក់ទណ្ឌកម្មដ៏តឹងតែងលើរុស្ស៊ី ជា "ធាតុសំខាន់" ក្នុងការបញ្ចប់សង្រ្គាម។

គួរឱ្យដឹងថា លោក Trump កាលពីថ្ងៃចន្ទ ២៩ កក្កដា បានប្រកាសកាត់បន្ថយពេលវេលាកំណត់រយៈពេល ៥០ថ្ងៃ ដែលកាលពីពីរសប្ដាហ៍កន្លងទៅលោកធ្លាប់បានផ្តល់ឱ្យសមភាគីរុស្ស៊ី លោក Vladimir Putin ដើម្បីឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន មកត្រឹមរយៈពេល ១០ ឬ ១២ថ្ងៃវិញ ដែលមានន័យថា លោកចង់ឱ្យកិច្ចប្រឹងប្រែងសន្តិភាពឈានទៅមុខនៅថ្ងៃទី ៧-៩ ខែសីហា ដ៏ឆាប់ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm