អ៊ីស្រាអែល បន្តសម្លាប់មនុស្ស ១០០នាក់នៅហ្កាហ្សា ទោះប្រកាសផ្អាកប្រយុទ្ធតាមកន្លែងក្ដី

2025/07/29 09:52:29 pm        193

អាជ្ញាធរដែនដីហ្កាហ្សា បាននិយាយនៅថ្ងៃចន្ទ (២៨ កក្កដា) ថា កងកម្លាំងអ៊ីស្រាអែល បានបន្តបើកការវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០០នាក់ និងបង្ករបួសជិត ៤០០នាក់ ដោយប្រភពវេជ្ជសាស្រ្តនិយាយថា ក្នុងនោះអ្នកស្លាប់ ៤០ នាក់ ជាអ្នកកំពុងស្វែងរកជំនួយ បើទោះបីជាយោធាអ៊ីស្រាអែល ប្រកាសផ្អាកប្រយុទ្ធនៅតាមទីតាំងមួយចំនួនក៏ដោយ។

នៅក្រោមសម្ពាធអន្តរជាតិកាន់តែធ្ងន់ឡើងដោយសារវិបត្តិភាពអត់ឃ្លានកាន់តែជ្រៅនៅហ្កាហ្សា អ៊ីស្រាអែលបានប្រកាសកាលពីចុងសប្តាហ៍ថា យោធានឹងផ្អាកប្រតិបត្តិការនៅក្នុងទីក្រុង Gaza, Deir al-Balah និង Muwasi រយៈពេល ១០ម៉ោងរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ដល់ម៉ោង ៨យប់ និងកំណត់ផ្លូវសុវត្ថិភាពសម្រាប់ការផ្តល់ស្បៀងអាហារ ហើយជំនួយតាមអាកាសពីអន្តរជាតិក៏ចាប់ផ្តើមឡើងវិញដែរ។

ទោះបែបនេះក៏ដោយ ទីភ្នាក់ងារជំនួយនិយាយថា វិធានការថ្មីនេះមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងភាពអត់ឃ្លានដែលកាន់តែអាក្រក់នៅក្នុងទឹកដីនោះទេ។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលបញ្ជាក់ថា ខ្លួននឹងនៅតែបន្តប្រតិបត្តិការយោធានៅក្រៅម៉ោង និងទីតាំងកំណត់ផ្អាកប្រយុទ្ធ ស្របពេលវិធានការមនុស្សធម៌ថ្មី។

អ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុងលើទឹកដីប៉ាឡេស្ទីននេះក្នុងខែមីនា ហើយត្រូវបានដកចេញមួយផ្នែកក្នុងខែឧសភា ប៉ុន្តែមានតែជំនួយមួយក្ដាប់តូចប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលចាប់តាំងពីពេលនោះមក ទោះបីជាមានការព្រមានពីអង្គការសហប្រជាជាតិ និងអង្គការជំនួយនានាពីភាពអត់ឃ្លានដ៏ធំក៏ដោយ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm