ឯកឧត្ដម ហ៊ុន ម៉ានី៖“ខ្មែរត្រូវតែខំពង្រឹងសមត្ថភាពខ្លួនឯង […] ការធ្វើជំរឿនមន្ត្រីនាពេលនេះ​ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពរបស់យើង”

2025/07/29 09:53:58 pm        416

មានប្រសាសន៍ក្នុងពិធីប្រកាសបើកយុទ្ធនាការ «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ» ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីអត្ថប្រយោជន៍ចម្បងនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពខ្លួនឯង តាមរយៈការមានប្រព័ន្ធទិន្នន័យជាក់លាក់បន្ថែមទៀត ដែលត្រូវធ្វើវឌ្ឍនភាពជាប្រចាំ។

“ការធ្វើជំរឿននេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះបម្រើដល់ការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងជាសមាសធាតុដ៏សំខាន់មួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដោយទិន្នន័យនៃជំរឿន នឹងជួយរាជរដ្ឋាភិបាល ក្នុងការវាយតម្លៃមូលធនមនុស្ស នៅតាមក្រសួង ស្ថាប័ន អង្គភាពនីមួយៗ, ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាព និងការពង្រាយមន្ត្រី ដើម្បីដោះស្រាយការខ្វះ ឬលើស ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍិ, ការកែលម្អការជ្រើសរើសមន្ត្រី ដោយផ្អែកលើតម្រូវការជាក់ស្ដែង, ការកែលម្អប្រព័ន្ធបើកផ្តល់បៀវត្ស, ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី, ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ជាដើម។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍។

ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់វត្តមានមន្ត្រីជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ក្នុងគោលដៅ ដើម្បីរៀបផែនការពង្រឹងសមត្ថភាព, ការពង្រាយមន្ត្រីឱ្យបម្រើការងារចំគោលដៅ ស្របតាមគុណវុឌ្ឍិ ចូលរួមគាំទ្រដល់ការធានាឱ្យបានថា មន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្ត, ការទទួលស្គាល់ស្នាដៃ, ផលិតភាព និងសមិទ្ធកម្មការងារ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តលើកឡើងអំពីការពង្រឹងសមត្ថភាព តាមរយៈការធ្វើជំរឿនមន្ត្រីថា “តាមរយៈជំរឿនមន្ត្រីរាជការនៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចវាយតម្លៃមូលធនមនុស្សរបស់កម្ពុជា ដែលជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្ស តាមរយៈផែនការពង្រឹងសមត្ថភាពមន្ត្រី ព្រមទាំងការរៀបចំពង្រាយមន្ត្រីឱ្យចំគោលដៅស្របតាមគុណវុឌ្ឍិរបស់មន្ត្រី និងការគិតគូរចំពោះមន្ត្រីដែលសកម្មការងារ តាមរយៈប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ឬផលិតភាពការងារ។ ជំរឿនមន្ត្រីក៏ជាមូលដ្ឋានទិន្នន័យរួមមួយ ដែលមានភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព អាចជឿទុកចិត្តបានពីភាគី និងស្ថានភាពមន្ត្រី សម្រាប់ការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ការប្រកួតប្រជែងជាមួយប្រទេសដទៃ និងការឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។”

ជាចុងក្រោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវមន្ត្រីដែលត្រូវធ្វើជំរឿនគ្រប់រូប សូមចូលរួមក្នុងយុទ្ធនាការជំរឿនឱ្យបានគ្រប់គ្នា ហើយសូមកុំឱ្យមានការយល់ច្រឡំណាមួយ ដែលជាការព្រួយបារម្ភអំពីការធ្វើជំរឿនមន្ត្រីនាពេលនេះ។ “ការធ្វើជំរឿនមន្ត្រី មិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងមុខងារសាធារណៈ ឬជាការទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា តែឯងនោះទេ តែជំរឿន ជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវមានការចូលរួមសហការពីអង្គភាព ដែលត្រូវធ្វើជំរឿន។” […] ការគាំទ្រ និងការចូលរួមក្នុងការធ្វើជំរឿននេះ នឹងធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបានទិន្នន័យជាមូលដ្ឋាន សម្រាប់ ការតាមដានបម្រែបម្រួលស្ថានភាពរបស់មន្ត្រី និងបុគ្គលិកអប់រំ, ការព្យាករណ៍អំពីទំហំតម្រូវការមន្ត្រី និងបុគ្គលិកអប់រំជាក់ស្តែង ដើម្បីដាក់ចេញគោលនយោបាយជាអាទិភាព ស្របតាមការវិវត្តនៃសង្គមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm