តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងវីយែន លោក Mikhail Ulyanov បាននិយាយថា ជំហររបស់ប្រទេស E3 គឺចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង ចំពោះការដោះស្រាយជម្លោះជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ គឺពិតជាមិនសមហេតុផល និងនាំឲ្យមានបញ្ហាជាច្រើន។

លោកបាននិយាយថា៖«ជំហររបស់អឺរ៉ុបធ្វើឲ្យមានការសង្ស័យ ហើយធ្វើឲ្យខ្ញុំចោទសួរសំណួរជាច្រើន។ «ពួកគេកំពុងមានឥរិយាបទមិនសមហេតុផលទាល់តែសោះ ហើយរឿងនេះ បានបន្ត តាំងពីឆ្នាំ ២០២២ នៅពេលដែលពួកគេបានរារាំងដំណាក់កាលចុងក្រោយនៃការងារលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ រួម ទៅលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់»។

លោកបាននិយាយថា លោកមិនគិតថា វាគ្រាន់តែជារឿងចៃដន្យទេ ដែលការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបានធ្វើឡើង នៅថ្ងៃបន្ទាប់បន្ទាប់ពីសេចក្តីសម្រេចប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានអនុម័ត ក្រោមសម្ពាធរបស់ប្រទេស E3 ។ លោក Ulyamov បានសង្កត់ធ្ងន់ថា៖«ទោះបីជាប្រជាជនអឺរ៉ុប បដិសេធរឿងនេះ ដោយនិយាយថា ពួកគេមិនមានពាក់ព័ន្ធនឹងការវាយប្រហារក៏ដោយ ប៉ុន្តែការពិត ពួកគេកំពុងបង្កើតបរិយាកាសមួយដែលការវាយប្រហារបែបនេះ ក្លាយជាការពិត»។