ប្រទេសចិន នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ការថែទាំកុមារ ក្នុងកិច្ចប្រឹងប្រែង ដើម្បីជំរុញអត្រាកំណើត

2025/07/29 10:39:57 pm        239

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងប៉េកាំង បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់ប្រទេសចិន នឹងផ្តល់ការឧបត្ថម្ភធនដល់ឪពុកម្តាយនូវប្រាក់ចំនួន ៥០០ដុល្លារសម្រាប់កុមារម្នាក់ ដែលមានអាយុក្រោម ៣ ឆ្នាំ ក្នុងមួយឆ្នាំ ខណៈដែលប្រទេសនេះដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោក ប្រឈមនឹងវិបត្តិថយចុះចំនួនប្រជាជន ដែលកំពុងកើតឡើង។

ចំនួនប្រជាជនរបស់ប្រទេសនេះ បានធ្លាក់ចុះ ក្នុងរយៈពេល ៣ឆ្នាំ ជាប់ៗគ្នា ជាមួយនឹងគំរូប្រជាជនរបស់អង្គការសហប្រជាជាតិ បានព្យាករថា វាអាចធ្លាក់ចុះពី ១,៤ពាន់លាននាក់ នាពេលបច្ចុប្បន្ន មកត្រឹម៨០០លាននាក់ នៅឆ្នាំ ២១០០។

ទូរទស្សន៍រដ្ឋរបស់ទីក្រុងប៉េកាំង CCTV បាននិយាយថា ការឧបត្ថម្ភធនទូទាំងប្រទេស ត្រូវបានអនុវត្តឡើងវិញ ចាប់ពីថ្ងៃទី ០១ ខែមករា ដោយលើកឡើងពីការសម្រេចចិត្តរបស់បក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាច និងក្រុមប្រឹក្សារដ្ឋ ដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន។

ទូរទស្សន៍ CCTV បានបញ្ជាក់ថា៖«នេះគឺជាគោលនយោបាយទូទាំងប្រទេសដ៏សំខាន់មួយ ដែលមានគោលបំណង ធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ»។

ទូរទស្សន៍នេះ បានឲ្យដឹងទៀតថា៖«គោលនយោបាយនេះ ផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់ដល់គ្រួសារនៅទូទាំងប្រទេស ដោយជួយកាត់បន្ថយបន្ទុកក្នុងការចិញ្ចឹមកូន»។

មានកំណើតត្រឹមតែ ៩,៥៤លាននាក់ នៅក្នុងប្រទេសចិន កាលពីឆ្នាំមុន ដែលជាចំនួនពាក់កណ្តាលនៃចំនួនកាលពីឆ្នាំ ២០១៦ ដែលជាឆ្នាំដែលខ្លួនបានបញ្ចប់គោលនយោបាយមានកូនតែមួយរបស់ខ្លួន ដែលត្រូវបានអនុវត្តអស់រយៈពេលជាង ៣ ទសវត្សរ៍។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm