អ៊ីស្រាអែល នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអាមេរិក និងសហភាពអឺរ៉ុប ដើម្បីផ្តល់ជំនួយដល់តំបន់ហ្កាហ្សា

2025/07/29 10:47:27 pm        228

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលមានបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសសហភាពអឺរ៉ុប(EU) ដើម្បីធានាដល់ការផ្តល់ជំនួយមនុស្សធម៌ទៅដល់តំបន់ហ្កាហ្សាស្ទ្រីប។

ការិយាល័យនេះ បានបន្តថា៖«អ៊ីស្រាអែលនឹងបន្តធ្វើការជាមួយទីភ្នាក់ងារអន្តរជាតិ ក៏ដូចជាសហរដ្ឋអាមេរិក និង ប្រទេសអឺរ៉ុប ដើម្បីធានាថា ជំនួយមនុស្សធម៌ដ៏ច្រើន ហូរចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប»។

យោងតាមការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលធ្លាប់បានប្រកាសពីការផ្អាកអរិភាពនៅក្នុង «តំបន់មានប្រជាជនសំខាន់ៗនៃតំបន់ហ្កាហ្សា» ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១០:00 ព្រឹក ដល់ ៨:00យប់ ម៉ោងក្នុងស្រុក (ម៉ោង ៧:00 ព្រឹក ដល់៥:០០ល្ងាច ម៉ោងសកល) ដើម្បីធានាបាននូវការចែកចាយជំនួយប្រកបដោយសុវត្ថិភាព។ សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា៖«យើងអនុញ្ញាតឲ្យផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើន ចូលទៅក្នុងតំបន់ហ្កាហ្សា ជារៀងរាល់ថ្ងៃ រួមទាំងអាហារ ទឹក និងថ្នាំ»។

ការិយាល័យនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីពីជំហររបស់រដ្ឋាភិបាលអ៊ីស្រាអែលថា ក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងប្រើប្រាស់ប្រជាជនក្នុងតំបន់នៅតំបន់ហ្កាហ្សា ជាខែលការពារមនុស្ស និងការលួចជំនួ ដែលប្រគល់ទៅឲ្យតំបន់នេះ។ លើសពីនេះទៅទៀតនោះ អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាសថា«បានបញ្ចេញតួលេខដែលមិនបានបញ្ជាក់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ខណៈពេលដែលកំពុងផ្សព្វផ្សាយរូបភាព ដែលត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន ឬសម្របសម្រួលដោយក្រុមហាម៉ាស»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm