វ័យ ៥៤​ឆ្នាំ​ហើយ​កីឡាករ​ជប៉ុន Kazuyoshi Miura នៅតែ​មិន​ចូលនិវត្តន៍​ ក្រោយ​ផ្លាស់​ទៅលេង​ក្លិប​ដឹកនាំ​ដោយ​បងប្រុស​

2022/01/12 05:23:16 pm        255

​បាល់ទាត់៖ ​កីឡាករ​ដែលមាន​រហ័ស​នាម​ថា King Kazu កីឡាករ​បាល់ទាត់​ជប៉ុន​ដែលមាន​វ័យ​ដល់​ទៅ ៥៤ឆ្នាំ​ទៅហើយនោះនៅ​មិនទាន់​គិតគូរ​រឿង​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​ឡើយ ក្រោយ​ផ្លាស់​ទៅលេង​ក្លិប​ Suzuka Point Getters នៅ​លី​គ​ទី​៤ របស់​ជប៉ុន​។ ​​ឈ្មោះ​ពេញ​ថា Kazuyoshi Miura នឹង​ឈានចូល​វ័យ ៥៥ឆ្នាំ​នៅ​ខែក្រោយ​នេះហើយបានសំរេច​ផ្លាស់​ទៅ​ក្លិប Suzuka ដែល​កំពុង​ដឹកនាំ​ដោយ​បងប្រុស​របស់ខ្លួន​វ័យ ៥៦ឆ្នាំ Yasutoshi Miura ដែល​ធ្លាប់​ដឹកនាំ​ក្លិប Kagoshima FC​។

​ចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​តាំងពី​ឆ្នាំ១៩៨៦ នៅ​ក្លិប​ប្រេ​ស៊ី​ល Santos, Kazuyoshi Miura ធ្លាប់​ឆ្លងកាត់​ការលេង​បាល់​អាជីព​ជាមួយ​ក្លិប​ជាច្រើន មុននឹង​ផ្លាស់​មកកាន់ Yokohama FC នៅ​ឆ្នាំ២០០៥ រហូតមកដល់​ឆ្នាំ២០២១​។ ​​ការផ្លាស់​មកកាន់ Suzuka ដែល​ដឹកនាំ​ដោយ​បងប្រុស​នេះ​គឺ​ស្ថិតក្នុង​កិច្ចសន្យាខ្ចី​ជើង​ប៉ុណ្ណោះ​។ ​​សូមបញ្ជាក់ថា Kazuyoshi Miura កំពុងកាន់​កំណត់ត្រា​ពិភពលោក​កីឡាករ​អាជីព​ដែលមាន​វ័យ​ចំណាស់​បំផុត​។ ​Miura ថែមទាំង​ជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​បំផុត​ ដែល​ប្រកប​អាជីព​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​កាលពី​រដូវ​កាល​មុន មុនពេល​ដែល Yokohama FC ត្រូវបាន​កាត់ចេញ​ធ្លាក់​មក​ក្របខណ្ឌ​ទី២ ជប៉ុន​វិញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        360
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        448

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm