ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឲ្យខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីធានាសុវត្ថិភាពនៃអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ ក្នុងការព្យាយាមទប់ទល់ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលកំពុងប៉ះពាល់ដល់តំបន់ជាច្រើនរបស់ចិន។

លោក Xi បានផ្ដល់ការណែនាំក្នុងការគ្រប់គ្រងស្ថានភាពទឹកជំនន់ និងការងារជួយសង្គ្រោះក្នុងគ្រោះមហន្តរាយនេះផងដែរ។
លោកប្រធានាធិបតី បាននិយាយថាត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព សម្រាប់អ្នកបាត់ខ្លួនឬ ជាប់ក្នុងទឹកជំនន់ដោយសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋនៅក្នុងតំបន់នានាដែលរងការគំរាមកំហែងដោយទឹកជំនន់ ត្រូវតែស្វែងរកទីលំនៅថ្មីសម្រាប់ពួកគេ និងធ្វើយ៉ាងណា បញ្ចៀសកុំឲ្យមាជនរងគ្រោះច្រើន។
សេចក្ដីរាយការណ៍បានឲ្យដឹង នៅថ្ងៃអង្គារសប្ដាហ៍នេះ ថាភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់ បានឆក់យកជីវិតមនុស្សស្លាប់យ៉ាងហោចណាស់៣០នាក់ នៅទីក្រុងប៉េកាំង ដោយបង្កើនចំនួនអ្នកស្លាប់សរុបដោយសារព្យុះភ្លៀងក្នុងតំបន់នេះឡើងដល់ ៣៤នាក់ និងជាច្រើននាក់នៅតែបាត់ខ្លួន៕

