លោក Trump៖ លោកមិនស្វែងរកជំនួបកំពូលជាមួយលោក Xi ទេ តែអាចនឹងទស្សនកិច្ចនៅចិន

2025/07/29 11:54:30 pm        57

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអង្គារ (ទី២៩ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា លោកមិនស្វែងរកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក Xi Jinping នោះឡើយ ប៉ុន្តែលោកបានបន្ថែមថា លោកអាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនតាមការអញ្ជើញរបស់លោក Xi ដែលលោក Trump បានបញ្ជាក់ថា ត្រូវបានពន្យារពេល។

តាមរយៈបណ្ដាញសង្គម Truth Social របស់លោក លោក Trump បានរៀបរាប់ថា៖ «ខ្ញុំប្រហែលជាទៅប្រទេសចិន ប៉ុន្តែវាលុះត្រាតែជាការអញ្ជើញរបស់លោកប្រធានាធិបតី Xi ដែលត្រូវបានពន្យារពេលប៉ុណ្ណោះ។ បើមិនដូច្នោះទេ ខ្ញុំមិនចាប់អារម្មណ៍ឡើយ»។

នៅមុននេះ ប្រភពបានប្រាប់សារព័ត៌មាន Reuters ថា ទាំងជំនួយការរបស់លោក Trump និងលោក Xi បានពិភាក្សាអំពីលទ្ធភាពនៃជំនួប រវាងមេដឹកនាំទាំង២ ក្នុងអំឡុងពេលការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិកទៅកាន់តំបន់អាស៊ី នៅចុងឆ្នាំនេះ។

ទស្សនកិច្ចនេះនឹងក្លាយជាការជួបមុខគ្នាដោយផ្ទាល់ជាលើកដំបូង រវាងមេដឹកនាំទាំង២ ចាប់តាំងពីលោក Trump ចូលកាន់តំណែងអាណត្តិទី២ ស្របពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសន្តិសុខ រវាងគូប្រជែងមហាអំណាចទាំង២ នៅតែបន្តកើនឡើង។

ប្រភពបានបង្ហើបថា ទោះបីជាផែនការ សម្រាប់កិច្ចប្រជុំមួយ មិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ ក៏ការពិភាក្សា រវាងភាគីនៅសងខាងមហាសមុទ្រប៉ាស៊ីហ្វិក បានរួមបញ្ចូលទស្សនកិច្ចរយៈពេលខ្លីរបស់លោក Trump ក្នុងរង្វង់ពេលវេលានៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅកូរ៉េខាងត្បូង ឬកិច្ចពិភាក្សា នៅខាងក្រៅព្រឹត្តិការណ៍ ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm