សារព័ត៌មាន Frankfurter Allgemeine Zeitung (FAZ) បានរាយការណ៍ដោយដកស្រង់ប្រភពថា គណៈកម្មការអឺរ៉ុប បានព្រមានទីក្រុងគីវថា ជំនួយហិរញ្ញវត្ថុពីអឺរ៉ុប អាចនឹងត្រូវផ្អាកទាំងស្រុង ប្រសិនបើសម្ពាធ នៅតែបន្តកើតមានទៅលើភ្នាក់ងារប្រឆាំងអំពើពុករលួយ។
យោងតាមសារព័ត៌មាន FAZ បានឲ្យដឹងថា ការព្រមាននេះ ត្រូវបានចេញ បន្ទាប់ពីការប៉ុនប៉ងមួយ កាលពី ថ្ងៃទី ២១ ខែកក្កដា ដើម្បីដកហូតការិយាល័យប្រឆាំងអំពើពុករលួយជាតិរបស់ប្រទេសអ៊ុយក្រែន និងការិយាល័យឯកទេសប្រឆាំងអំពើពុករលួយរបស់រដ្ឋអាជ្ញានូវឯករាជ្យភាពរបស់ពួកគេ។ កាសែត FAZ បានចង្អុលបង្ហាញថា ភាគីអ៊ុយក្រែន បានបញ្ជាក់ពីការទទួលលិខិតនោះ។ យោងតាម FAZ ឯកសារនេះ ចែងថា «ជំនួយហិរញ្ញវត្ថុពីមូលនិធិរបស់សហភាពអឺរ៉ុប(EU) នឹងត្រូវជាប់គាំង ប្រសិនបើស្ថានការណ៍ជាមួយភ្នាក់ងារប្រឆាំងអំពើពុករលួយ មិនត្រូវបានដោះស្រាយទេនោះ។ ព្រមាននេះ សំដៅទៅដល់«ចំនួនថវិកា សរុបក្រោយទាំងអស់ មិនគ្រាន់តែជាផ្នែកមួយនៃជំនួយនោះប៉ុណ្ណោះទេ»។ នៅក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ប្រទេសនេះ ត្រូវបានសន្យាថា នឹងផ្តល់ថវិកាសរុបចំនួន ៥០ពាន់លានអឺរ៉ូ នៅឆ្នាំ ២០២៧ ជាចម្បងសម្រាប់ថវិការដ្ឋរបស់ខ្លួន។