សហរដ្ឋអាមេរិកជំរុញឲ្យ UNSC បន្ធូរបន្ថយទណ្ឌកម្មលើស៊ីរី ដើម្បីជួយប្រយុទ្ធប្រឆាំងអំពើភេរវកម្ម

2025/07/30 12:15:16 am        54

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២៨ ខែកក្កដា) បានជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កែសម្រួលការដាក់ទណ្ឌកម្ម លើប្រទេសស៊ីរី ដើម្បីជួយឲ្យរដ្ឋាភិបាលរបស់ប្រទេសនេះទទួលបានជោគជ័យលើអ្វីដែលឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិក បានពិពណ៌នាថា ជា «ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។

បន្ទាប់ពីមានសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ អតីតមេដឹកនាំស៊ីរី លោក Bashar al-Assad ត្រូវបានទម្លាក់ចេញពីតំណែង កាលពីខែធ្នូឆ្នាំមុន អំឡុងការវាយលុកលឿនរហ័សដូចផ្លេកបន្ទោររបស់កងកម្លាំងប្រឆាំងដែលដឹកនាំដោយក្រុម «Hayat Tahrir al-Sham» (HTS) ។

ដោយពីមុនត្រូវបានស្គាល់ថា រណសិរ្ស al-Nusra ក្រុម HTS គឺជាអង្គភាពផ្លូវការរបស់ក្រុមអាល់កៃដា នៅស៊ីរី មុនពេលផ្តាច់ទំនាក់ទំនងជាមួយគ្នា ក្នុងឆ្នាំ២០១៦។ ចាប់តាំងពីខែឧសភាឆ្នាំ២០១៤ ក្រុមនេះបានស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មរបស់ UNSC ដែលដាក់លើក្រុមអាល់កៃដា និង ISIS (រដ្ឋឥស្លាម) ហើយត្រូវបានបង្កកទ្រព្យសម្បត្តិសកល និងបម្រាមមិនឲ្យទទួលបានអាវុធ។

សមាជិករបស់ក្រុម HTS មួយចំនួន ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ផងដែរ ដែលមានដូចជាបម្រាមមិនឲ្យធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់មិនឲ្យមានអាវុធ ក្នុងនោះរួមទាំងមេដឹកនាំរបស់ក្រុម គឺលោក Ahmed al-Sharaa ដែលឥឡូវនេះ ជាប្រធានាធិបតីរបស់ប្រទេសស៊ីរី។

តែយ៉ាងណាក្ដី កាលពីថ្ងៃចន្ទ លោកស្រី Dorothy Shea ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំនៅ UN បាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខ ដើម្បីពិនិត្យឡើងវិញនូវការដាក់ទណ្ឌកម្មទាក់ទងនឹងស៊ីរី។ លោកស្រី Shea បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស៊ីរីថា៖ «រដ្ឋាភិបាលស៊ីរី បានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមអាល់កៃដា និង ISIS ហើយក្រុមទាំង២ គឺបង្ហាញយ៉ាងច្បាស់លាស់ថា ពួកគេប្រឆាំង និងកំពុងគម្រាមបំផ្លាញរដ្ឋាភិបាលថ្មី ។ សមាជិកក្រុមប្រឹក្សាមិនគួរទទួលមើលស្រាលការគំរាមកំហែងទាំងនោះទេ»។ 

លោកស្រីបានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាអាច និងត្រូវតែ កែសម្រួលការដាក់ទណ្ឌកម្មរបស់ខ្លួន ដើម្បីឲ្យរដ្ឋាភិបាលស៊ីរី អាចយកឈ្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ខណៈពេលដែលបន្តកំណត់នូវតួអង្គគ្រោះថ្នាក់បំផុត និងអង្គការចាត់តាំងនានា»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm