AC Milan ត្រៀម​ជួប Manchester United ទាំង​មាន​បញ្ហា​កីឡាករ​របួស​ច្រើន​

2021/04/27 09:59:58 am        24

​បាល់ទាត់៖ ​ការប្រកួត​ក្របខណ្ឌ UEFA Europa League នឹង​ឈាន​ដល់​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១ រាត្រី​នេះ​ហើយ ​ខណៈ Manchester United នឹង​ត្រូវ​ទទួល​ភ្ញៀវ​អ៊ីតាលី AC Milan នៅ Old Trafford​។

​​សំរាប់​ក្រុម​ភ្ញៀវ AC Milan កំពុង​ប្រឈម​នឹង​បញ្ហា​កីឡាករ​របួស​ច្រើន​។​ ​AC Milan នឹង​មិនមាន​វត្តមាន Zlatan Ibrahimovic ​ខកខាន​ជួបនឹង​អតីត​ក្លិប​របស់ខ្លួន ពោលគឺ​បានទទួល​រងរបួស​តាំងពី​មុន​ពេល​ចាប់ឆ្នោត​ម្ល៉េះ​។​ ​ជាក់ស្តែង​ជើង​ទី១ Zlatan នឹង​អវត្តមាន ​តែ​ជើង​ទី២ មិនទាន់​ច្បាស់​នៅ​ឡើយ​ថា ​កីឡាករ​ស៊ុយអែត​រូបនេះ​អាចជា ទាន់​រឺ​យ៉ាងណា​។​ ​AC Milan កាន់តែ​បារម្ភ​ទៀត​ដោយ​ក្រៅពី Zlatan កីឡាករ​ផ្សេងទៀត​ក៏មាន​របួស​ដែរ ​ដូចជា​ខ្សែប្រយុទ្ធ Ante Rebic​ និង Hakan Calhanoglu​ ដែល​នឹង​អវត្តមាន​ដូចគ្នា​។

​​​កីឡាករ​ទាំងពីរ​ខាងលើ​គឺជា​សមាជិក​សំខាន់​របស់ AC Milan ក្នុងនោះ Calhanoglu​ បញ្ជូន​បាល់​អោយ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី ៨លើក​រដូវ​កាល​នេះ​នៅ Serie A ខណៈ Ante Rebic​រកបាន ៥គ្រាប់ និង​បញ្ជូន៣​។​ ​ក្រៅពីនោះ​កីឡាករ​ដែល​ពេញ​ដោយ​បទពិសោធន៍ Mario Mandzukic​ ក៏​នឹង​អវត្តមាន​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm