រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Amit Shah បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងសន្តិសុខឥណ្ឌា បានសម្លាប់ខ្មាន់កាំភ្លើង បីនាក់ ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើអ្នកទេសចរហិណ្ឌូ នៅតំបន់កា ស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។
ក្រុមបុរសប្រដាប់អាវុធធុនធ្ងន់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធាមួយ កាលពីថ្ងៃចន្ទ រយៈពេលជាងបីខែ បន្ទាប់ពីមនុស្ស ២៦នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងទីក្រុងរមណីយដ្ឋានដ៏ពេញនិយមមួយនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា កាលពីថ្ងៃទី ២២ ខែមេសា។
លោកបាននិយាយថា៖«ខ្ញុំចង់ប្រាប់សភាថា អ្នកដែលវាយប្រហារនៅតំបន់ទេសចរណ៍ Baisaran គឺជាភេរវករបីនាក់ ហើយពួកគេទាំងអស់ ត្រូវបានសម្លាប់»។
លោក Shah បានកំណត់អត្តសញ្ញាណពីរនាក់ ក្នុងចំណោមបីនាក់ ដែលត្រូវបានសម្លាប់ថា ជាសមាជិកនៃក្រុម Lashkar-e-Taiba ជាក្រុមភេរវករដែលកំណត់ដោយអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។
លោកបាននិយាយនៅក្នុងសុន្ទរកថាមួយ នៅក្នុងសភាជាន់ទាបថា៖«ភ្នាក់ងារសន្តិសុខឥណ្ឌា មានភស្តុតាងលម្អិតនៃការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការវាយប្រហារនេះ»។