ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមចំណែកក្នុងស្ថានភាពកំពុងមានជម្លោះព្រំដែនកម្ពុជា ជាមួយប្រទេសថៃ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងសហការី បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលជាការបរិច្ចាគដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ជួយឧបត្ថម្ភដល់៖
១.មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នូវអង្ករ ៥០០គីឡូក្រាម , មី ៥០កេស, ទឹកសុទ្ធ ០.៥លីត្រ ៥០កេស និងថ្នាំ Bromexin8 ៤០០ប្រអប់។
២.បងប្អូនកងទ័ព នូវអង្ករ ៥០០គីឡូក្រាម , មី ៥០កេស, ទឹកសុទ្ធ ១.៥លីត្រ ១០០កេស, ទឹកបរិសុទ្ធយួរដៃ ៨០យួរ, សាច់ផាត់, ថ្នាំបន្តក់ភ្នែក ទឹកភ្នែកសិប្បនិម្មិត ២០០០ដប, បំពង់ហឺត ៦ប្រអប់, Spay លាបការពារមូស ៦កេស, ឱសថ និងសម្ភារៈសង្គ្រោះបឋមមួយចំនួន។
៣.បងប្អូនប្រជាពលរដ្ឋភៀសសឹក ៦៥៤គ្រួសារ ក្នុងមណ្ឌលសុវត្ថិភាព ០៥កន្លែង ៖
១.វត្តព្រះលាន ៩៦គ្រួសារ
២.វត្តពើងព្រះគោ ៧២គ្រួសារ
៣.វត្តពើងនាគ ១០២គ្រួសារ
៤.វត្តពើងអង្កាម (វត្តបាក់កាំ) ២៦៥គ្រួសារ
៥.វត្តត្រាវគៀត ១១៧គ្រួសារ ដោយមួយគ្រួសារ ទទួលបាន អង្ករ ១០គីឡូក្រាម, អាវភ្លៀង ១, ត្រីងៀត ០.៥គីឡូក្រាម, សាច់ក្រក់ ០.៥គីឡូក្រាម, ឆៃពៅផ្អែម ១គីឡូក្រាម, សៀងឆា, ប្រេងកូឡា, សាប៊ូដុសខ្លួន, សាប៊ូកក់សក់, ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរង លូ លីឃាង និងសហការីបានអញ្ជើញសាកសួរសុខទុក្ខវីរកងទ័ព ដែលរងរបួស និងកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមនី្ទរពេទ្យបង្អែកខេត្ត១៦ មករា ខេត្តព្រះវិហារ ៕
អត្ថបទ រដ្ឋា


































