មនុស្សយ៉ាងហោច ៥នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ក្រោយរថយន្តក្រុងដឹកក្រុមធម្មយាត្រា បុកជាមួយរថយន្តធំ នៅស្រុក Deoghar ទីក្រុង Jharkhand ប្រទេសឥណ្ឌា ។
ក្រុមធម្មយាត្រាទាំងនេះ ស្ថិតនៅតាមផ្លូវទៅកាន់ប្រាសាទ Basukinath ដោយធ្វើដំណើរចាកចេញពីស្រុក Deoghar ពេលដែលឧបទ្ទេវហេតុគ្រោះថ្នាក់កើតឡើង ។
លោក Sadar Ravi Kumarគឺជារដ្ឋអាជ្ញារងស្រុក Deoghar និយាយថា អ្នកបើកបររថយន្តក្រុង បានស្លាប់នៅកន្លែងកើតហេតុ ។
លោកថា រថយន្តក្រុងឯកជនចំណុះ ៣២កៅអី ដឹកក្រុមធម្មយាត្រាពីស្រុក Deoghar ទៅកាន់ប្រាសាទ Basukinath បានបាត់បង់ម្ចាស់ការខ្លួនឯង និងបានបុកជាមួយរថយន្តធន់ធំ ។ មនុស្ស ៤នាក់ទៀត ត្រូវបានគេបញ្ជាក់ថាស្លាប់ ហើយក្រុមនគរបាល ក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះ បានឆ្លើយតបភ្លាមៗចំពោះឧបទ្ទេវហេតុគ្រោះថ្នាក់នេះ ។
លោក Ravi Kumarបន្តថា សាកសពជនរងគ្រោះ ត្រូវបានដឹកតាមរថយន្តគិលានសង្រ្គោះ ទៅកាន់មន្ទីរពេទ្យ Sadar ហើយមនុស្ស ២៣នាក់ផ្សេងទៀត កំពុងទទួលបានការព្យាបាល ៕