រដ្ឋមន្ត្រីការបរទេសហូឡង់ បាននិយាយថា នឹងហាមប្រាមរដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមពីររូប មិនឲ្យចូលក្នុងប្រទេសនេះ នៅក្នុងការឆ្លើយតបចុងក្រោយរបស់អឺរ៉ុប ចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ហ្កាហ្សា។
ការហាមឃាត់ និងវិធានការផ្សេងទៀត ត្រូវបានប្រកាស នៅក្នុងលិខិតរបស់រដ្ឋមន្ត្រីការបរទេសលោក Caspar Veldkamp ដែលផ្ញើទៅកាន់សមាជិកសភា កាលពីល្ងាចថ្ងៃចន្ទ ដោយបានបញ្ជាក់ថា សង្រ្គាមនៅតំបន់ហ្កាហ្សា ត្រូវតែបញ្ឈប់»។
បម្រាមនេះ បានកំណត់គោលដៅទៅលើរដ្ឋមន្ត្រីសន្តិសុខជាតិរឹងរូស លោក Itamar Ben-Gvir និងរដ្ឋ មន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich ដែលជាដៃគូសំខាន់ៗ នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។
រដ្ឋមន្ត្រីទាំងពីររូបនេះ គឺជាអ្នកគ្រាំទ្រដល់ចលនាតាំងទីលំនៅរបស់អ៊ីស្រាអែល ដែលគាំទ្រការបន្តសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយជួយសម្រួលដល់អ្វីដែលពួកគេហៅថា ការផ្លាស់ទីលំនៅដោយស្ម័គ្រចិត្តរបស់ប្រជាជនប៉ាឡេស្ទីន និងការកសាងការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅទីនោះ។
ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា នូវែលសេឡង់ និងន័រវែស បានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុទៅលើរដ្ឋមន្ត្រីទាំងពីរនេះ កាលពីខែមុន។