អ៊ីរ៉ង់បដិសេធថា ខ្លួនមិនបាន «បញ្ជា» ក្រុមហាម៉ាស ដូចការអះអាងរបស់លោក Trump ឡើយ

2025/07/30 01:41:58 am        73

ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី២៩ ខែកក្កដា) នេះ បានបញ្ជាក់ថា ខ្លួនមិនបានជ្រៀតជ្រែកដល់ដំណើរការចរចាដែលមានគោលបំណងធានាឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សានោះឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ទីក្រុងតេអេរ៉ង់ បានចេញ «បញ្ជា» ដល់ក្រុមហាម៉ាសប៉ាឡេស្ទីន។

ដោយនិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ (ទី២៨ ខែកក្កដា) អំឡុងដំណើរទស្សនកិច្ច នៅប្រទេសស្កុតឡែន លោក Trump បានប្រាប់ថា អ៊ីរ៉ង់បាន «បញ្ចូលខ្លួនឯងទៅក្នុងដំណើរការចរចាចុងក្រោយ» រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានបញ្ចប់ទៅកាលពីសប្តាហ៍មុន ដោយមិនមានការទម្លាយភាពទាល់ច្រក។

ដោយមិនបានបញ្ជាក់លម្អិត លោក Trump បាននិយាយថា៖ «ខ្ញុំគិតថា ពួកគេបានចូលរួមក្នុងការចរចានេះ ដោយប្រាប់ក្រុមហាម៉ាស ពោលគឺផ្តល់សញ្ញា និងបញ្ជាដល់ក្រុមហាម៉ាស ដែលវាមិនមែនជារឿងល្អសោះ»។

អ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ និងគាំទ្រក្រុមហាម៉ាស បានច្រានចោលការលើកឡើងរបស់លោក Trump ដោយចាត់ទុកថា ជាការនិយាយដោយ «គ្មានមូលដ្ឋានអ្វីសោះ»។

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានហៅការអះអាងនេះថា ជាទម្រង់នៃការព្យាករ និងការគេចវេសពីការទទួលខុសត្រូវ និងបិទបាំងកំហុស។

យោងតាមលោក Baqaei បានឲ្យដឹងថា អ្នកចរចារបស់ក្រុមហាម៉ាស «មិនត្រូវការអន្តរាគមន៍ពីភាគីទី៣» ឡើយ ខណៈដែលក្រុមនេះ «ទទួលស្គាល់ និងស្វែងរកផលប្រយោជន៍របស់ប្រជាជនដែលត្រូវបានជិះជាន់ នៅតំបន់ហ្កាហ្សា តាមវិធីសាស្ត្រសមស្របបំផុត»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm