មនី្ទរពេទ្យកាល់ម៉ែត សហការជាមួយមន្ទីរពេទ្យ Cochin បើកសិក្ខាសាលាស្តីពីការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ដោយម៉ាស៊ីនទំនើបរ៉ូបូត និងការវះកាត់ជំងឺក្រពេញប្រូស្តាត មានទំហំធំដោយបច្ចេកទេសថ្មីជាមួយម៉ាស៊ីនទំនើប HoLEP

2025/07/30 02:11:31 am        172

ភ្នំពេញ ៖ មនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល សហការជាមួយមន្ទីរពេទ្យ Cochin នៃប្រទេសបារាំង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំបើកសិក្ខាសាលា ស្តីពីការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ដោយម៉ាស៊ីនទំនើបរ៉ូបូត និងការវះកាត់ជំងឺក្រពេញប្រូស្តាត មានទំហំធំដោយបច្ចេកទេសថ្មីជាមួយម៉ាស៊ីនទំនើប HoLEP។

 សិក្ខាសាលាខាងលើនេះ ក្រោមវត្តមានឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មាការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត លោកសាស្ត្រាចារ្យ Michael Peyromaure ប្រធានផ្នែកUrologie នៃមន្ទីរពេទ្យ Cochin ប្រទេសបារាំង លោកសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ឯកឧត្តម លោកជំទាវ អគ្គនាយករង មន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្ត្រាចារ្យ ទីប្រឹក្សា លោក លោកស្រីប្រធានការិយាល័យ ប្រធានដេប៉ាតឺមង់ ប្រធានផ្នែក អ៊ុយនីតេ នាយសាល និងជំនួយការ និងលោក លោកស្រី វេជ្ជបណ្ឌិតឯកទេស និងក្មួយៗនិស្សិត ជាទីស្រឡាញ់!

  ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមស្វាគមន៍យ៉ាងកក់កក្តៅបំផុតចំពោះវត្តមានលោកសាស្រ្តាចារ្យ Michael Peyromaure chef de service Urologie នៅមន្ទីរពេទ្យ Cochin ក្នុងទីក្រុងប៉ារីស ដែលជាអ្នកជំនាញខាងផ្នែកប្រព័ន្ធទឹកនោមដ៏ល្បីល្បាញបំផុតនៅប្រទេសបារាំង។ វត្តមានរបស់លោកសាស្ត្រាចារ្យនាពេលនេះ មិនត្រឹមតែបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីររបស់យើងប៉ុណ្ណោះទេ វាគឺជាការបង្ហាញនូវឆន្ទៈរួមគ្នារបស់អ្នកជំនាញក្នុងផ្នែកវេជ្ជសាស្ត្រ ដើម្បីអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងបច្ចេកទេសទំនើបចុងក្រោយ ជាពិសេសការវះកាត់ដោយការចោះរន្ធតូចបំផុត ឬហៅថា “chrurgie mini invasive” នៅក្នុងប្រទេសកម្ពុជា។

 ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី   ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំពោះការបន្តគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកថែទាំឯកទេស នៅក្នុងវិស័យសុខាភិបាល ជាពិសេសការជួយសម្របសម្រួលអញ្ជើញ និងការធ្វើទស្សនកិច្ច របស់សាស្ត្រាចារ្យ Michael Peyromaure នៅប្រទេសកម្ពុជា។ តាមរយៈសិក្ខាសាលាបែបវិទ្យាសាស្ត្រនេះ ជាឱកាសសម្រាប់ការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ការថែទាំនិងព្យាបាលដល់អ្នកជំនាញគ្រប់រូប ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលឱ្យកាន់តែឈានទៅកម្រិតខ្ពស់បន្ថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បានបញ្ជាក់ថា វាជាជំហានថ្មីមួយនៅក្នុងដំណើរការកសាងសមត្ថភាពរបស់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរពេទ្យថ្នាក់ជាតិ និងតាមបណ្តាខេត្ត នៅក្នុងផ្នែកឯកទេស urologie ដូចជាការវះកាត់ laparoscopic និង robotic prostatectomy និង holmium laser enucleation (HoLEP) ដែលសុទ្ធតែជាបច្ចេកទេសដ៏ទំនើប និងពេញនិយមបំផុត ហើយយើងទាំងអស់គ្នាចង់ឃើញអ្នកជំនាញរបស់យើងប្រើប្រាស់វាឱ្យបានពេញលេញនៅក្នុងប្រទេសរបស់យើង។ មន្ទីរពេទ្យកាល់ម៉ែត តែងប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវស្មារតីការងារជាក្រុមរវាងអ្នកជំនាញគ្រប់ឯកទេស សម្រាប់គ្រប់ករណីជំងឺមហារីក។ រាល់ការព្យាបាលដុំសាច់ក្រពេញប្រូស្តាត ត្រូវបានលើកយកមកពិភាក្សារៀងរាល់ថ្ងៃពុធ ក្នុងអំឡុងពេលកិច្ចប្រជុំពិគ្រោះយោបល់ពហុជំនាញរបស់យើង (MDT) ដោយប្រមូលផ្តុំអ្នកជំនាញខាង urologist, oncologist, radiologist និង pathologists។ ការងារជាក្រុមនេះអនុញ្ញាតឱ្យយើងផ្តល់ឱ្យអ្នកជំងឺរបស់យើងនូវយុទ្ធសាស្រ្តព្យាបាលសមស្រប ដោយផ្អែកលើពិធីសារអន្តរជាតិ និងបទពិសោធន៍រួម។ យើងគាំទ្រយ៉ាងពេញទំហឹង ក្នុងការបន្តលើកកម្ពស់គុណភាពនៃការថែទាំ ព្យាបាល ការបណ្តុះបណ្តាល អ្នកជំនាញថែទាំសុខភាព និងការរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើជូនអ្នកជំងឺរបស់យើង។ កិច្ចការនេះអាចសម្រេចទៅបាន លុះត្រាតែមានការសិក្សាស្រាវជ្រាវ និងការគាំទ្រពីដៃគូបច្ចេកទេសកម្រិតជាតិ និងអន្តរជាតិដូចជាលោកសាស្រ្តាចារ្យ Peyromaure ជាដើម។

 ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា ក៏សូមលើកទឹកចិត្តដល់វេជ្ជបណ្ឌិតឯកទេស urologie ទាំងអស់ និងនិស្សិតDES នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានវត្តមាននាពេលនេះសូមយកចិត្តទុកដាក់ឱ្យបានខ្ពស់ទទួលយកការចែករំលែកបទពិសោធន៍ពីសាស្ត្រាចារ្យ Peyromaure និងបំផុសស្មារតីពិភាក្សាទៅលើប្រធានបទនីមួយៗឱ្យបានស៊ីជម្រៅ ដែលជាឱកាសមួយដើម្បីជម្រុញការអភិវឌ្ឍន៍ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ព្រមទាំងខិតខំជម្រុញគម្រោងការធ្វើនវានុវត្តន៍ថ្មីៗ ផ្នែក Urologie ជាពិសេសនៅក្នុងunité urologie ៕

 អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm