លោក Zelenskyy៖ ការវាយប្រហាររបស់រុស្ស៊ីលើពន្ធនាគារអ៊ុយក្រែន គឺជា «ចេតនា»

2025/07/30 02:19:02 am        70

ប្រធានាធិបតី Volodymyr Zelenskyy នៅថ្ងៃអង្គារ (ទី២៩ ខែកក្កដា) នេះ បានលើកឡើងថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើពន្ធនាគារ ក្នុងប្រទេសអ៊ុយក្រែន «មិនមែនជារឿងចៃដន្យឡើយ» ហើយថា ត្រូវតែមានការបង្ខំឲ្យរុស្ស៊ី «បញ្ឈប់ការសម្លាប់ និងបង្កើតសន្តិភាព»។

តាមរយៈសេចក្តីថ្លែងការណ៍ នៅលើបណ្ដាញសង្គម លោក Zelenskyy បានឲ្យដឹងថា៖ «វាគឺជាការវាយប្រហារដោយចេតនា មានបំណង ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ រុស្ស៊ីមិនអាចមិនដឹងថា ពួកគេកំពុងតម្រង់គោលដៅទៅលើជនស៊ីវិលនៅកន្លែងនោះឡើយ»។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ទីក្រុងគីវ បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើពន្ធនាគារមួយ នៅភាគអាគ្នេយ៍ប្រទេស នាពេលយប់ បានសម្លាប់អ្នកទោសចំនួន ១៧នាក់ ហើយរាប់សិបនាក់ផ្សេងទៀតរងរបួស។

ការវាយប្រហារនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញពេលវេលាកំណត់ថ្មី សម្រាប់ទីក្រុងមូស្គូ ដើម្បីបញ្ចប់ការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន ដែលឥឡូវនេះចូលដល់ឆ្នាំទី៤ ឬបើមិនដូច្នោះទេ ត្រូវប្រឈមមុខនឹងទណ្ឌកម្មថ្មីដ៏ធ្ងន់ធ្ងរ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm