ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកាតូលិកឈីលី(UC) បានព្រមានថា សំណឹកតំបន់ឆ្នេរ បានក្លាយជាក្តីបារម្ភធំមួយនៅក្នុងប្រទេសឈីលី ស្របពេលដែលវាគំរាមកំហែងធ្វើឲ្យតំបន់ឆ្នេររាប់សិបកន្លែងនៅភាគកណ្តាល ត្រូវបាត់បង់ ។
សាកលវិទ្យាល័យ UC បានប្រកាសឲ្យដឹងថា សំណឹកដែលជាបាតុភូតបណ្តាលឲ្យបាត់បង់តំបន់ឆ្នេរចូលក្នុងសមុទ្រ បណ្តាលឲ្យមានការបាត់បង់តំបន់ឆ្នេរ ៨៦ភាគរយចន្លោះតំបន់ភាគខាងជើង Arica និងតំបន់ភាគខាងត្បូង Los Lagos ។

សាកលវិទ្យាល័យ UC និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អត្រាប្រែប្រួលចន្លោះ -០,២ម៉ែត្រ និង -១,៥ម៉ែត្រក្នុង ១ឆ្នាំ នឹងធ្វើឲ្យបាត់បង់តំបន់ឆ្នេរប្រចាំឆ្នាំ ៥ម៉ែត្រ ក្នុងករណីដែលអាក្រក់បំផុត ។
យោងតាមការអះអាងរបស់ក្រុមសង្កេតការតំបន់ឆ្នេរនៅសាកលវិទ្យាល័យ UC បានឲ្យដឹងថា ចន្លោះឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ តំបន់ឆ្នេរចំនួន ១០កន្លែង មើលឃើញអត្រាសំណឹកកើនឡើងទ្វេដង ។
ពួកគេបន្តថា មូលហេតុនៅពីក្រោយសំណឹក គឺការធ្វើនគរូបនីយកម្មទ្រង់ទ្រាយធំ បម្រែបម្រួលអាកាសធាតុ និងការកញ្ជ្រោលឡើងរបស់ព្យុះ ។ ចំណែកឯរលកសមុទ្រខ្ពស់ ដែលបានចុះបញ្ជីនៅដំណាច់ឆ្នាំ ២០២៤ និងនៅដើមឆ្នាំ ២០២៥ មានលក្ខណៈខ្លាំងក្លាបំផុត ចាប់តាំងពីឆ្នាំ ២០១៥ ៕
