ប្រភពការទូតមួយប្រាប់ឲ្យដឹងថា ប្រទេសបារាំងនឹងទម្លាក់ជំនួយចូលតំបន់ហ្កាហ្សា «នៅប៉ុន្មានថ្ងៃខាងមុខនេះ» ខណៈអ្នកជំនាញគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានព្រមានអំពីគ្រោះទុរ្ភិក្ស ដែលកំពុងជិតកើតមាននៅក្នុងដែនដីនេះ។

ប្រភពបានបញ្ជាក់ថា «ប្រទេសបារាំងនឹងធ្វើប្រតិបត្តិការទម្លាក់ជំនួយនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបំពេញតម្រូវការចាំបាច់ និងបន្ទាន់បំផុតរបស់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា» ដោយបានជំរុញអ៊ីស្រាអែលផងដែរឲ្យ «បើកជាបន្ទាន់នូវចំណុចឆ្លងកាត់ផ្លូវគោក»។
ការអត្ថាធិប្បាយនេះកើតមានឡើងនៅថ្ងៃទី៣ នៃគោលនយោបាយជំនួយថ្មីរបស់អ៊ីស្រាអែល ដែលរួមមាន «ការផ្អាកវាយប្រហារ ដើម្បីមនុស្សធម៌» នៅក្នុងការប្រយុទ្ធនេះ ការចាប់ផ្ដើមឡើងវិញនូវការទម្លាក់ជំនួយរបស់ប្រទេសអារ៉ាប់ និងជាលើកដំបូងនៃការទម្លាក់ជំនួយបីអ៊ីស្រាអែលផ្ទាល់។
ប្រទេសអេស្ប៉ាញ និងចក្រភពអង់គ្លេសក៏បានប្រកាសពីផែនការទម្លាក់ជំនួយចូលតំបន់ហ្កាហ្សានេះផងដែរ៕
