ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា បានរៀបចំពិធីបុណ្យសពសម្រាប់អ្នកដែលត្រូវសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ។
ពលរដ្ឋក្នុងស្រុក និងក្រុមគ្រូពេទ្យបឋម បានស្ម័គ្រចិត្តអមដំណើរថយន្តដឹកជំនួយអង្គការសហប្រជាជាតិ(UN) ដើម្បីធានាថា ជំនួយទាំងអស់នេះ ពុំត្រូវបានគេលួចនោះទេ ហើយវានឹងត្រូវបានចែកយ៉ាងដោយត្រឹមត្រូវ នៅក្នុងចំណោមជនប៉ាឡេស្ទីន ។
អ៊ីស្រាអែល បានកាត់ផ្តាច់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា កាលពីដើមខែមីនា ដើម្បីដាក់សំពាធឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរ ហើយនិងបានអនុញ្ញាតឲ្យជំនួយចូលវិញជាមួយនឹងការរឹតត្បិតថ្មី កាលពីខែឧសភា ។ ក្រុមហាម៉ាស ចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ភាពអត់ឃ្លានជាអាវុធសម្លាប់ជនប៉ាឡេស្ទីន ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយកាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីនមួយនេះ បានសម្លាប់មនុស្សយ៉ាងហោច ៦ម៉ឺនម៉ឺននាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ៕