[UPDATE] រញ្ជួយដី ៨,៧រ៉ិចទ័រ វាយប្រហារតំបន់ចុងបូព៌ារបស់រុស្ស៊ី បង្កជារលកយក្សស៊ូណាមិ ខណៈអាមេរិក និងជប៉ុន ប្រកាសអាសន្ន

2025/07/30 04:06:15 pm        128

ក្រុមមន្ត្រីបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៨,៧រ៉ិចទ័រ បានវាយប្រហារលើឧបទ្វីប Kamchatka ភាគខាងកើតប្រទេសរុស្ស៊ី ក្នុងថ្ងៃពុធ ៣០ កក្កដា នេះ ដោយបង្កើតឱ្យមានរលកយក្សស៊ូណាមិ កម្ពស់រហូតដល់ទៅ ៤ម៉ែត្រ ដែលជំរុញឱ្យមានការជម្លៀសខ្លួន និងខូចខាតអគារនានា។

ជប៉ុន និងសហរដ្ឋអាមេរិក ក៏បានចេញការព្រមានអាសន្នពីរលកយក្សស៊ូណាមិ និងបញ្ជាជម្លៀសនៅថ្ងៃពុធដដែលនេះ បន្ទាប់ពីគ្រោះរញ្ជួយដីនៅរុស្ស៊ី។

អភិបាលតំបន់ Kamchatka លោក Vladimir Solodov បាននិយាយក្នុងវីដេអូមួយបង្ហោះនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា "រញ្ជួយដីថ្ងៃនេះគឺធ្ងន់ធ្ងរណាស់ និងខ្លាំងបំផុតក្នុងការរញ្ជួយជាច្រើនទសវត្សរ៍"។ លោកបន្ថែមថា តាមព័ត៌មានបឋមមិនមានមនុស្សរងរបួសទេ ប៉ុន្តែសាលាមត្តេយ្យមួយបានរងការខូចខាត។

លោក Sergei Lebedev រដ្ឋមន្ត្រីប្រចាំតំបន់សម្រាប់ស្ថានភាពអាសន្នបាននិយាយថា រលកយក្សស៊ូណាមិ កម្ពស់ពី ៣-៤ម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងផ្នែកខ្លះនៃតំបន់ Kamchatka ដោយជំរុញឱ្យប្រជាជនជម្លៀសខ្លួនឱ្យឆ្ងាយចេញពីច្រាំងសមុទ្រនៃឧបទ្វីបនេះ។ ទីភ្នាក់ងារការស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក ដែលបានកែប្រែកម្រិតរញ្ជួយពីតួលេខ ៨,០រ៉ិចទ័រពីមុន បាននិយាយថា រញ្ជួយដីនេះមានកម្រិតរាក់ក្នុងជម្រៅ ១៩,៣គីឡូម៉ែត្រ ហើយស្ថិតនៅចំកណ្តាល ១២៦គីឡូម៉ែត្រ ភាគខាងកើតប៉ែកអាគ្នេយ៍នៃតំបន់ Petropavlovsk-Kamchatsky ដែលជាទីក្រុងមានប្រជាជន ១៦៥.០០០នាក់ តាមបណ្តោយឆ្នេរ Avacha Bay។

អាជ្ញាធរអាមេរិកចេញការព្រមានពីរលកយក្សស៊ូណាមិសម្រាប់រដ្ឋអាឡាស្កា និងកោះហាវ៉ៃ ដោយអាចមានរលកកម្ពស់ ៣ម៉ែត្របោកបក់លើកោះហាវ៉ៃ រលកកម្ពស់ដូចគ្នានេះអាចគំរាមកំហែងដល់ទឹកដីកោះហ្គាំ របស់អាមេរិក។ ចំណែកទីភ្នាក់ងារអាកាសធាតុជប៉ុន បង្កើនការព្រមានរបស់ខ្លួន ដោយនិយាយថា រលកយក្សស៊ូណាមិកម្ពស់រហូតដល់ ៣ម៉ែត្រ រំពឹងថានឹងវាយបោកដល់តំបន់ឆ្នេរធំៗ ហើយបញ្ជាជម្លៀសបន្ទាន់ត្រូវបានដាក់ចេញដោយរដ្ឋាភិបាលសម្រាប់តំបន់មួយចំនួនផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm