អាមេរិក និងចិន ឯកភាពគ្នាស្វះស្វែងបន្ថែមពេលកំណត់ពន្ធ ប៉ុន្តែនៅចាំលោក Trump សម្រេចចុងក្រោយ

2025/07/30 04:25:36 pm        159

ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងចិន បានឯកភាពគ្នាក្នុងការបន្ថែមពេលដល់កិច្ចព្រមព្រៀងបន្ទាបពន្ធរយៈពេល ៩០ថ្ងៃរបស់ភាគីទាំងពីរកាលពីថ្ងៃអង្គារ (២៩ កក្កដា) បន្ទាប់ពីជំនួបរយៈពេល ២ថ្ងៃដែលភាគីទាំងពីរពិពណ៌នាថាជាកិច្ចពិភាក្សាមានលក្ខណៈស្ថាបនានៅរដ្ឋធានីស៊ុយអែត ក្នុងបំណងលុបបំបាត់សង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ដែលគំរាមកំហែងដល់កំណើនសកល។

ពុំមានវឌ្ឍនភាពសំខាន់ៗណាមួយត្រូវប្រកាសនៅឡើយទេ ហើយមន្ត្រីអាមេរិកនិយាយថា គឺអាស្រ័យលើលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការសម្រេចចិត្តចុងក្រោយថាតើត្រូវបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្នដែលផុតកំណត់នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះឬទេ ឬក៏អនុញ្ញាតឱ្យពន្ធសងសឹកពីមុនកើនឡើងដល់តួលេខបីខ្ទង់មកវិញ។ ប៉ុន្តែលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានបង្កើនក្ដីរំពឹងថា លោក Trump ប្រហែលមិនបដិសេធការបន្ថែមពេលនេះទេ។

លោក Bessent បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចប់កិច្ចប្រជុំថា "ជំនួបនេះស្ថាបនាខ្លាំងណាស់ ប៉ុន្តែគ្រាន់តែថាក្រុមរបស់លោកមិនទាន់ត្រូវផ្តល់សញ្ញាចុងក្រោយ"។ លោក Bessent បន្តថា លោករំពឹងថានឹងជួបជាមួយលោក Trump នៅថ្ងៃពុធ ៣០ កក្កដា នេះ ក្រោយត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ហើយលោក Trump នឹងជាអ្នកសម្រេចចិត្តចុងក្រោយលើការបន្ថែមពេលណាមួយ។ ក្រោយត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញពីដែនដីស្កុតឡែន លោក Trump និយាយថា លោក Bessent ទើបតែបានរាយការណ៍ប្រាប់លោកពីកិច្ចពិភាក្សាជាមួយចិន ប៉ុន្តែប្រធានាធិបតីរូបនេះមិនលម្អិតអ្វីទេ។

បន្ទាប់ពីច្រើនខែនៃការគំរាមកំហែងពន្ធខ្ពស់ខ្លាំងលើដៃគូពាណិជ្ជកម្ម លោក Trump បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ សហភាពអឺរ៉ុប ជប៉ុន ឥណ្ឌូនេស៊ី និងប្រទេសដទៃមួយចំនួនទៀត ប៉ុន្តែសេដ្ឋកិច្ចមហាអំណាចរបស់ចិន និងការក្ដោបក្តាប់លើលំហូររ៉ែកម្រពិភពលោករបស់ទីក្រុងប៉េកាំង ធ្វើឱ្យកិច្ចពិភាក្សាទាំងនេះស្មុគស្មាញជាពិសេស៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm