ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី រាយការណ៍ថា មនុស្សជាច្រើននាក់បានរងរបួសក្នុងអំឡុងពេលរញ្ជួយដីទ្រង់ទ្រាយធំកម្រិត ៨,៧រ៉ិចទ័រ នៅចុងបូព៌ារបស់រុស្ស៊ី នាថ្ងៃពុធ ៣០ កក្កដា នេះ។ រដ្ឋមន្ត្រីសុខាភិបាលឧបទ្វីប Kamchatka លោក Oleg Melnikov ត្រូវបានដកស្រង់សម្តីដោយ TASS ថា "ជាអកុសល មានមនុស្សជាច្រើនរងរបួសក្នុងអំឡុងពេលរញ្ជួយដី"។ លោកបន្ថែមថា៖ អ្នកជំងឺទាំងអស់ស្ថិតក្នុងស្ថានភាពប្រសើរឡើង ហើយពុំមានការរងរបួសធ្ងន់ធ្ងរត្រូវរាយការណ៍ទេនៅពេលនេះ។

ទន្ទឹមនឹងនេះ ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី បាននិយាយថា រលកយក្សស៊ូណាមិ ដែលបានវាយប្រហារឆ្នេរសមុទ្រចុងបូព៌ារបស់រុស្ស៊ី ដោយបានបង្កការជន់លិចលើទីក្រុងកំពង់ផែ Severo-Kurilsk ដែលជាទីជម្រករបស់ប្រជាជនប្រហែល ២.០០០នាក់ ខណៈពលរដ្ឋទាំងនោះត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាព៕

