អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អង្គទូត និងអនុព័ន្ធយោធា​នានាប្រចាំនៅកម្ពុជា​ចុះ​សង្កេតការណ៍​នៅព្រំដែនកម្ពុជា-ថៃថ្ងៃនេះ

2025/07/30 06:05:11 pm        970

អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួម​ទាំង​បណ្តា​អនុព័ន្ធ​ និងសេនានុព័ន្ធបរទេសនានាប្រចាំនៅកម្ពុជា ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ​ចុះ​ត្រួត​​ពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជានិងថៃ និង​ប្រាសាទ​ព្រះវិហារ​បស់​ខ្មែរ​ ដើម្បីឲ្យ​ប្រាកដប្រជានូវនិតិវិធី និងដំណើរការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ប្រកប​ដោយ​លទ្ធ​ផល​ល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពព្រំដែនកម្ពុជា និងថៃ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២៥​នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា ដើម្បី​តាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ផ្ទៀងផ្ទាត់ ធានា​ការ​អនុវត្ត​បទ​ឈប់​បាញ់ និងធ្វើឲ្យកម្ពុជាវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញនោះ នាយឧត្តម​សេនីយ៍​តាន់​ស្រ៊ី ​អេចជេម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពីម្សិលមិញ ហើយ​ថ្ងៃ​នេះ​នឹង​ចុះ​ទៅ​តាម​បន្ទាត់​ព្រំដែន​ជម្លោះ​រវាង​កម្ពុជា និងថៃដើម្បីពិនិត្យមើលសភាពការណ៍ជាក់ស្តែងផងដែរ។

សូមបញ្ជាក់ថាមុននឹងចុះពិនិត្យសភាពការណ៍ជាក់ស្តែងនៅតាមព្រំដែនជម្លោះរវាងកម្ពុជា និងថៃ នោះ​នាយ​ឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចូលជួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជួបនាយឧត្តមសេនីយ៍ទៀ សីហា ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដោយក្នុងកិច្ចជំនួបនោះ អគ្គមេបញ្ជាការ​ម៉ាឡេស៊ី ​បានបង្ហាញនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹង​ទទួល​បាន​ពិត​ប្រាកដ​ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការ​ជឿទុ​ក​ចិត្ត​គ្នា​របស់​កម្ពុជា។

នាយឧត្តមសេនីយ៍អគ្គបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានលើកឡើងផងដែរថា ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តមមកកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និង​ដំណើរ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។ មួយវិញទៀត​ឯកឧត្តម​នឹង​បង្កើត​ក្រុម​សង្កេត​ការណ៍​ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ីប្រចាំកម្ពុជា ជា​ប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បី​ចេញ​សង្កេត​ការណ៍​នៅថ្ងៃនេះផងដែរ។

សូមបញ្ជាក់ផងដែរថាអនុព័ន្ធយោធា និងសេនានុព័ន្ធយោធាបរទេសទាំងអស់ប្រចាំនៅកម្ពុជាគឺ មាន​​ចំនួន១៤ បានបង្ហាញការជឿជាក់ចំពោះភាពស្មោះត្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ប្តេជ្ញា​ចិ​ត្តដ៏មុតមាំចំពោះការអនុវត្តយ៉ាងពេញលេញ និង​ឥត​ងាក​រេនូ​វ​កិច្ច​ព្រម​ព្រៀងឈ​ប់​បាញ់ដែ​លស​ម្រេចបា​នរវាងកម្ពុជា និងថៃនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី​ផង​ដែរ​៕ អត្ថបទ៖ បានចក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm