ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម យៀប ៖ យុវជនជាអ្នកការទូតដ៏សំខាន់របស់ប្រទេសជាតិ ជួយផ្សព្វផ្សាយអំពីរឿងពិត វឌ្ឍនភាព ទេសចរណ៍ វប្បធម៌ អារិយធម៌ និងសាសនា ទៅពិភពលោក

2025/07/30 08:19:39 pm        213

ភ្នំពេញ៖ និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសហុងគ្រីសម្រាប់ឆ្នាំសិក្សា២០២៥ - ២០២៦ចំនួន១៤រូប ដឹកនាំដោយលោក យឿង សាក់ តំណាងក្រុមនិស្សិតអាហារូបករណ៍ បានឱកាសចូលជួប សម្តែងគារវកិច្ចនិងទទួលអនុសាសន៍ពីឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម ជាម យៀប ប្រធានស្តីទីរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែ   កក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម យៀប តំណាងសម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ដោយក្តីរីករាយនិងមោទនភាពថា “ក្មួយៗ ចៅៗ ទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសហុងគ្រី ដែលជាអាហារូបករណ៍មួយមានការប្រកួតប្រជែងកម្រិតខ្ពស់។ ការទទួលបានអាហារូបករណ៍នេះ មិនមែនជាការសាមញ្ញពេកទេ ពោលគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយលះបង់ពេលវេលាខិតខំរៀនសូត្រ និងប្រលងប្រជែងយ៉ាងម៉ត់ចត់ ក្រោមការសម្របសម្រួលរបស់ក្រសួងអប់រំយុវជន និងកីឡា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា”។

ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានបន្តថា និស្សិតជ័យលាភីអាហារូបករណ៍នាពេលនេះ នឹងជាចំណែកមួយដ៏សំខាន់ក្នុងចូលរួមការកសាង និង អភិវឌ្ឍធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត។ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម យៀប បានរំលឹកជូនក្រុមនិស្សិតថា ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ប្រទេសហុងគ្រី បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដល់កម្ពុជា។ អតីតនិស្សិតខ្មែរ ដែលធ្លាប់បានទៅសិក្សានៅប្រទេសហុងគ្រី បានក្លាយជាធនធានដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទសកម្ពុជាយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ ក្នុងនោះក៏មាន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផងដែរ។ កម្ពុជា-ហុងគ្រី មានទំនាក់ទំនងការទូតជាមួយគ្នា អស់រយៈពេលជិត៧ទសវត្សរ៍មកហើយ គិតចាប់តាំងពីឆ្នាំ១៩៥៦ មក ហើយទំនាក់ទំនងនេះបានបន្តលូតលាស់ និងរីកចម្រើនជាលំដាប់ បាននាំមកនូវផលប្រយោជន៍គួរឲ្យកត់សម្គាល់ជូនប្រជាជន និងប្រទេសយើងទាំងពីរ។ ប្រទេសហុងគ្រី ជាមិត្តដ៏ល្អដែលបានជួយកម្ពុជានៅគ្រាលំបាក ក្រោយកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ១៩៧៩។ ប្រទេសហុងគ្រី បានជួយកម្ពុជាលើគ្រប់វិស័យ ទំាងសង្គមកិច្ច អប់រំ កសិកម្ម និងពាណិជ្ជកម្ម ហើយក្នុងពេលជំងឺកូវីដ១៩រាតត្បាត មិត្តហុងគ្រី ក៏បានផ្តល់ជំនួយវ៉ាក់សំាងដល់កម្ពុជាផងដែរ។

ក្នុងនាមរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណជាខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រីដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programe ដែលមាននិស្សិតជ័យលាភីចម្រុះទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ក្រោយពីបញ្ចប់ការសិក្សា ជ័យលាភីទាំងនេះបានត្រឡប់មកបម្រើការងារនៅតាមក្រសួង-ស្ថាប័ននានា ហើយបានក្លាយជាមូលធនធានមួយដ៏មានតម្លៃរួមជាមួយមូលធនធាន។

ប្រធានស្តីទីរដ្ឋសភា បានផ្តាំផ្ញើជូននិស្សិតថា ការសិក្សា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ លើគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ជាពិសេសការសិក្សាស្រាវជ្រាវលើកិច្ចការស្រាវជ្រាវតាមុខវិជ្ជានីមួយៗ (Assignments) និងការសិក្សាស្រាវជ្រាវរៀបចំសារណាបញ្ចប់ការសិក្សា (Thesis or Dissertation) របស់ក្មួយៗ និងចៅៗទាំងអស់ ក្នុងការពិនិត្យលើទ្រឹស្តីដែលមានពាក់ព័ន្ធ និងរបកគំហើញថ្មីៗ មុនឈានដល់ការដាក់ជាអនុសាសន៍សម្រាប់ភាគីពាក់ព័ន្ធយកទៅអនុវត្ត។

ជាអតីតសាស្រ្តចារ្យនិងអ្នកចូលចិត្តសិក្សាស្រាវជ្រាវ រៀនសូត្រជារៀងរហូតមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចូលរួមចែករំលែកបទពិសោធន៍ និងផ្តល់អនុសាសន៍ជូន និស្សិតជ័យលាភីអាហារូបករណ៍ ៥ចំនុចដូចខាងក្រោម៖

១-សូមក្មួយៗ ចៅៗ យកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងស្វ័យរៀនសូត្រ តាមរយៈការចូលរួមចំណែកទាំងក្នុងការពិភាក្សាក្រុម នៅក្នុងថ្នាក់ ក៏ដូចជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់និស្សិត ដែលមកពីបណ្តាប្រទេសនានា និងទទួលយកបទពិសោធន៍ថ្មីៗល្អៗ ពី និស្សិតនានា ដែលនេះឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងទទួលយក (Give and Take)។ លើសពីនេះការសិក្សាស្រាវជ្រាវពីឯកសារដែលមានស្រាប់ (Literature Review) ដែលរកបានទាំងនៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យ និងបណ្តាល័យអនឡាញ (E-library) មានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ការរៀបចំកិច្ចការស្រាវជ្រាវនៃមុខវិជ្ជានីមួយៗ និងការសរសារណា ឬនិក្ខេបទបញ្ចប់ការសិក្សា (Assignment and Dissertation) ។

២.ពេលទៅដល់ទឹកដី និងសាកលវិទ្យាល័យនានានៅប្រទេសហុងគ្រី ក្មួយៗ អាចនឹងមានបទពិសោធន៍នៃភាពខុសគ្នាខាងវប្បធម៌ និងបរិយាកាសថ្មី ប្លែកទាំងការរស់នៅ និងរៀនសូត្រ ហើយអាចធ្វើឲ្យក្មួយៗមានអារម្មណ៍ នឹកផ្ទះ ឃ្លាតឆ្ងាញពីក្រុមគ្រួសារជាដើម។ សូមក្មួយៗគិតថានេះជារឿងធម្មតា ហើយក្មួយអាចសម្របខ្លួនបន្តិចម្តងៗតាមរយៈការប្រាស្រ័យទាក់ ទងជាមួយមិត្តភ័ក្ត្រ ក្រុមគ្រួសារ និងបើចាំបាច់សុំការប្រឹក្សាយោបល់ពីខាងសាកលវិទ្យាល័យដែលក្មួយៗកំពុងសិក្សា។ សូមចងចាំថា សាកលវិទ្យា ល័យ ជាកន្លែងដែលសម្របសម្រួល ជួយគាំទ្រគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យក្មួយៗក្រេបជញ្ជក់ចំណេះដឹង និងទទួលបានជោគជ័យក្នុងការសិក្សា។

៣.សូមក្មួយៗ ចៅៗរក្សាសាមគ្គីផ្ទៃក្នុងឲ្យបានល្អប្រសើរ ទាំងជាមួយនិស្សិតគ្នាយើង និងបណ្តាញការងារដែលមានស្រាប់ទាំងនៅក្នុងប្រទេស និងនៅហុងគ្រី ដូចជាស្ថានទូតកម្ពុជារបស់យើង ដូចសុភាសិតខែ្មរបានសន្សល់ទុកមកថា (នៅផ្ទះម្តាយទីទៃទៅព្រៃម្តាយតែមួយ)។

៤.ប្រសិនបើក្មួយៗ ចៅៗ មានពេលទំនេរពីការសិក្សានិងមានលទ្ឋភាព សូម ប្រើពេលវេលាដែលមាននៅក្នុងប្រទេសហុងគ្រីឲ្យអស់លទ្ឋភាព តាមរយៈការធ្វើដំណើរទស្សនកិច្ចទៅកាន់កន្លែងផ្សេងៗ ឬប្រទេសអឺរ៉ុបនានា ក្នុងគោលបំណងសិក្សាស្វែងយល់ពីជីវភាពរស់នៅ វប្បធម៌ប្រពៃណី របស់ប្រជាជនហុងគ្រី និងប្រជាជនអឺរ៉ុបដែលទាំងនេះនឹងក្លាយជាបទពិសោធន៍ជីវិតមួយដ៏មានតម្លៃបំផុតសម្រាប់ក្មួយៗជាមិនខាន។

៥.សូមក្មួយៗ ចៅៗ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាយើងឲ្យបានច្រើន រួមមានការបន្តការពារថែរក្សាសន្តិភាព ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះទៀត ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេសប្រាសាទអង្គរវត្ត របស់យើង និងទាក់ទាញប្រជាជនហុងគ្រី ក៏ដូចជាប្រជាជននៅអឺរ៉ុប និងបណ្តាមិត្តភ័ក្ត្របរទេសដែលក្មួយៗ/ចៅៗបានស្គាល់ឲ្យគេមកលេងប្រទេសកម្ពុជាយើង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm