ពលរដ្ឋអ៊ីស្រាអែលខ្វែងគំនិតគ្នាជុំវិញទុរ្ភិក្សនៅហ្កាហ្សាក្នុងពេលមានការព្រមានពីអ្នកឃ្លាំមើលភាពអត់ឃ្លានសកល

2025/07/30 08:21:11 pm        77

ពលរដ្ឋអ៊ីស្រាអែលមួយចំនួនបានបដិសេធទុរ្ភិក្សនៅតំបន់ហ្កាហ្សា ខណៈអ្នកផ្សេងទៀតបានចេញតវ៉ានៅខាងក្រៅស្ថានទូតអាមេរិកកាលពីថ្ងៃអង្គារ ដោយជំរុញឱ្យបញ្ចប់ភាពអត់ឃ្លាន បន្ទាប់ពីអង្គការឃ្លាំមើលភាពអត់ឃ្លាន បានព្រមានអំពីទុរ្ភិក្សនិងភាពស្រេកឃ្លានទាក់ទងនឹងអ្នកស្លាប់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។ មេធាវីអាយុ២៨ឆ្នាំម្នាក់ ឈ្មោះ Orit Maimon បាននិយាយថា «ខ្ញុំមិនគិតថាមានទុរ្ភិក្សនៅតំបន់ហ្កាហ្សានោះទេ»។

និស្សិតអ៊ីស្រាអែលនាង Noy Ravitz បាននិយាយថា នាងមិនជឿថាពលរដ្ឋប៉ាឡេស្ទីន កំពុងទប់ទល់ចំពោះវិបត្តិភាពអត់ឃ្លានទេ «ខ្ញុំពុំបានមើលឃើញអ្វីដោយផ្ទាល់ភ្នែកឡើយ»។ ការព្រមានធ្វើឡើងដោយអង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀង(IPC)រួមបញ្ចូលគ្នា ដែលបានចេញកាលពីថ្ងៃអង្គារបាននិយាយថា «ភស្តុតាងបង្ហាញថាភាពអត់ឃ្លានបានរាលដាល កង្វះអាហារូបត្ថម្ភ និងជំងឺកំពុងជំរុញឱ្យមានការកើនឡើងអ្នកស្លាប់ទាក់ទងនឹងភាពអត់ឃ្លាន» នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

អង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា(IPC) មានគំនិតផ្តួចផ្តើមសាកលដែលដៃគូមានក្រុមជំនួយចំនួន២១ក្រុម មានទីភ្នាក់ងារអន្តរជាតិ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងការវាយតម្លៃពីវិសាលភាពនៃភាពអត់ឃ្លានដែលរងគ្រោះដោយប្រជាជន។ ក្រុមអ្នកតវ៉ាមួយក្រុមតូច បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតអាមេរិកក្នុងទីក្រុង Tel Aviv មានកាន់បដានិងរូបភាពកុមារខ្វះអាហារូបត្ថម្ភ។ បដាមួយមានអំណានថា «បញ្ឈប់អំពើប្រល័យពូជសាសន៍» ហើយបដាមួយទៀតមានអំណានថា «តើនរណានឹងការពារប៉ាឡេស្ទីនពីអំពើប្រល័យពូជសាសន៍។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិងកំពុងរាយការណ៍ថា មនុស្សកាន់តែច្រើនឡើងៗបានស្លាប់ដោយសារមូលហេតុទាក់ទងនឹងភាពអត់ឃ្លាន។ ចំនួនសរុបមានរហូតដល់ ១៤៧នាក់ ក្នុងចំណោមពួកគេ ៨៨នាក់ ភាគច្រើនបានស្លាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm