អតីតប្រធានាធិបតី លោក Jair Bolsonaro បានចូលរួមជាមួយក្រុមអ្នកគាំទ្រក្នុងការប្រមូលផ្តុំគ្នាដោយជិះម៉ូតូកាលពីថ្ងៃអង្គារ (២៩ កក្កដា) ក្នុងរដ្ឋធានី Brasilia។ អតីតប្រធានាធិបតី ដែលត្រូវបានហាមឃាត់មិនអោយប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម បានដឹកនាំក្បួនម៉ូតូដែលជិះតាមពីក្រោយដោយអ្នកជិះម៉ូតូរាប់រយនាក់។ ប៉ុន្តែលោកមិនបានថ្លែងសុន្ទរកថាទេ។

លោក Bolsonaro មិនបានផ្តល់បទសម្ភាសន៍ទេ ហើយអះអាងថា លោកមិនអាចនិយាយទៅកាន់អ្នកសារព័ត៌មានបាន បន្ទាប់ពីសេចក្តីសម្រេចរបស់ចៅក្រមតុលាការលោក Alexandre de Moraes។ ចៅក្រម លោក Moraes ជាអ្នកពិនិត្យមើលករណីដែល លោក Bolsonaro ត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារ។

កាលពីសប្តាហ៍មុន ចៅក្រមបានគំរាមចាប់ខ្លួន លោក Bolsonaro ដោយនិយាយថាលោកបានរំលោភលើការរឹតត្បិតលើការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមរបស់លោក រួមទាំងតាមរយៈភាគីទីបីនៅពេលលោកនិយាយជាមួយអ្នកសារព័ត៌មាននៅទីក្រុង Brasilia។ តុលាការកំពូលរបស់ប្រទេសប្រេស៊ីល ពុំបានបង្គាប់ឲ្យចាប់ខ្លួនអតីតប្រធានាធិបតីលោក Jair Bolsonaro កាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ខែកក្កដា នោះទេ ដោយចាត់ទុកថាជាការរំលោភលើការរឹតត្បិតដែលតុលាការបានកំណត់ ប៉ុន្តែបានព្រមានថាលោកអាចជាប់ពន្ធនាគារសម្រាប់ការបំពាននៅក្រោយទៀត។