បារាំងកោតសរសើរដល់កម្ពុជា បានដឹកនាំគ្រប់គ្រងការរីកដាលជំងឺកូវីដ-១៩ និង​អាចដំណើរការ​បើក​ប្រទេស​ឡើងវិញ

2022/01/12 09:03:35 pm        477

ភ្នំពេញ៖ បារាំង​បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ អាចឲ្យបើកដំណើរការប្រទេសបានឡើងវិញ។

ការថ្លែងរបស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ ( Jacques PELLET) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង​ប្រចាំ​នៅប្រទេសកម្ពុជាបែបនេះ ​នាឱកាសដែលឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល បានអនុញ្ញាតឲ្យឯកឧត្តម ឫកអគ្គរដ្ឋទូត និងប្រតិភូ ចូលជួបសម្តែងការគួរសម និង​ពិភាក្សាការងារទាក់ទងនឹងវិស័យសុខាភិបាល ​នៅទីស្តីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងអំពីកិច្ចសហប្រតិបតិ្តការវិស័យសុខាភិបាលដូចជា៖ កិច្ច​សហប្រតិបតិ្តការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) និងសាធារណរដ្ឋបារាំង។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ទទួលបានមូលនិធិតាមរយៈ ANRS/AFD/INSERM/ANR/FEI នៅក្នុងឆ្នាំ២០១៥​ ដែលថវិកានេះ ត្រូវបានទទួលក្នុងផ្នែក ការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវ។ កិច្ចសហប្រតិបតិ្តការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ​និងសាធារណរដ្ឋបារាំង និង​សមិទ្ធផល​នៃកិច្ចសហប្រតិបតិ្តការរវាងសាកលវិទ្យាល័យវិទ្យាល័យសុខាភិបាល និង​កិច្ច​សហប្រតិបតិ្តការរវាងមនី្ទរពេទ្យកាល់ម៉ែត ​និងសាធារណរដ្ឋបារាំង ​និងសហប្រតិបតិ្តការបារាំង ផ្នែកមេរោគអេដស៍ និងជំងឺអេដស៍។

ជាចុងក្រោយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បាន​ថ្លែងអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅចំពោះរដ្ឋាភិបាលបារាំង ​ដែលតែងតែផ្តល់នូវការគាំទ្រទាំងថវិកា និង​ការ​កសាង​ធនធានមនុស្ស ​លើវិស័យសុខាភិបាល​ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល ​មនី្ទរពេទ្យកាល់ម៉ែត ​និងការងារប្រយុទ្ធ នឹងមេរោគអេដស៍ និងជំងឺអេដស៍ ក៏​ស្នើសុំភាគីបារាំងបន្តការគាំទ្រដល់ផ្នែកពាក់ព័ន្ធទាំងអស់៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm