សេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា រលកយក្សស៊ូណាមិ ពេលនេះកំពុងជះឥទ្ធិពលដល់រដ្ឋហាវ៉ៃ ហើយបានព្រមានពលរដ្ឋឱ្យចាត់វិធានការជាបន្ទាន់ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៨,៨រ៉ិចទ័រ បានវាយប្រហារតំបន់ចុងបូព៌ារបស់រុស្ស៊ី នៅថ្ងៃពុធ ៣០ កក្កដា នេះ។

សេវាអាកាសធាតុជាតិ ក៏បានចែករំលែកការព្រមានបន្ថែមទៀតអំពីលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ ដែលត្រូវរំពឹងទុក និងគ្រោះថ្នាក់ដែលពាក់ព័ន្ធ។
នៅមុននោះ យោងតាមទិន្នន័យពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក បានឱ្យដឹងថា រលកយក្សស៊ូណាមិ ហាក់ដូចជាកំពុងឈានដល់កោះហាវ៉ៃហើយ ខណៈដែលកម្រិតទឹកសមុទ្របានហក់ឡើងភ្លាមៗនៅជុំវិញតំបន់ Kahului, Nawiliwili, Honolulu និង Pearl Harbor ៕

