ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយអនុព័ន្ធយោធា និងតំណាងមកពី ១៣ប្រទេស រួមមានប្រទេសមហាអំណាចធំៗ និងអាស៊ាន ដោយបានជម្រាបជូនអំពីការឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ក្រោយពីបានដើរមើលនៅសមរភូមិជាក់ស្តែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។
ប្រទេសទាំង១៣ ដែលបានចូលរួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ា៕
រូប៖ ក្រសួងព័ត៌មាន









