អ៊ីរ៉ង់ថ្កោលទោសការចោទប្រកាន់របស់លោក Trump ជុំវិញការជ្រៀតជ្រែកក្នុងកិច្ចចរចាអំពីបទឈប់បាញ់ហ្កាហ្សា

2025/07/30 10:28:51 pm        536

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អ៊ីរ៉ង់មិនព្យាយាមប្រើឥទ្ធិពលដើម្បីគ្របដណ្តប់លើដំណើរការចរចាស្តីពីការបង្កើតរបបបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីបទេ ហើយការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ផ្ទុយពីនេះទៅវិញ គឺបណ្តាលមកពីការចង់គេចពីការទទួលខុសត្រូវចំពោះសកម្មភាពរបស់អាជ្ញាធរអ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«រាល់ការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់អ៊ីរ៉ង់ក្នុងការចរចា គឺគ្មានមូលដ្ឋានទាំងស្រុង ហើយបង្ហាញពីទម្រង់នៃការបង្វែរ និងការគេចវេសពីការទទួលខុសត្រូវចំពោះការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបជ្វីហ្វប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន រួមទាំងការសម្លាប់មនុស្សស្លូតត្រង់ជាង ៦០.000នាក់ ក្នុងនោះ មានទាំងស្ត្រី និងកុមារ ការពង្រឹងការបិទផ្លូវនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងប៉ុន្មានខែថ្មីៗនេះ និងការរារាំងជំនួយមនុស្សមិនឲ្យទៅដល់ប្រជាជនដែលរស់នៅដែនដីនេះ ក៏ដូចជាការសម្លាប់ជនស៊ីវិលដែលអត់អាហារបរិភោគ និងស្រេកឃ្លាន ដែលជាប់នៅក្នុងមជ្ឈមណ្ឌលចែកចាយជំនួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនមួយរបស់អាមេរិក»។

អ្នកការទូតរូបនេះ បានបញ្ជាក់ថា ដោយស្របជាមួយប្រទេសជាច្រើន សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា និងគាំទ្ររាល់គំនិតផ្តួចផ្តើមដែលអាចនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធ និងការកែលម្អស្ថានភាពរបស់ប៉ាឡេស្ទីន នៅក្នុងដែនដីដែលកំពុងត្រូវបានឡោមព័ទ្ធនេះ។

កាលពីថ្ងៃទី ២៨ ខែកក្កដា លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកការវាយប្រហារថ្មីប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើខ្លួនយល់ថា ទីក្រុងតេអេរ៉ង់ មានបំណងចង់កសាងសក្តានុពលរបស់ខ្លួនឡើងវិញនោះ ។ នាពេលមុននេះ មេដឹកនាំអាមេរិករូបនេះ ក៏បានចោទប្រកាន់អ៊ីរ៉ង់ថា ប៉ុនប៉ងប្រើឥទ្ធិពលលើការចរចាររវាងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា និងអ៊ីស្រាអែល អំពីការបង្កើតរបបបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm