ទីក្រុង​មួយ​ចំនួន​របស់​ប្រទេស​ចិន​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់ និងបន្ត​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​

2022/01/12 09:28:04 pm        827

​ចិន៖ ទីក្រុង​មួយ​របស់​ប្រទេស​ចិន​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់ បាន​ប្រមូល​សំណាក​ច្រើនជាង​ ១លាននៅ​ក្នុង​ប្រតិបត្តិការ​ធ្វើ​តេស្តរ​កវី​រុស​ឆ្លង​ទ្រង់​ទ្រាយ​ធំ ខណៈ​ដែល​ទីក្រុង​នេះ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta​។ យោង​តាម​ការផ្សាយ​រប​ស់​ទូរទស្សន៍​រដ្ឋ CCTV បាន​ឲ្យ​ដឹង​ថា Yuzhou ជាទី​ក្រុង​មួយ​នៅ​ខេត្ត​ Henan ភាគ​កណ្ដាល​ប្រទេស​ចិនបាន​រាយការណ៍​ពី​ករណី​ថ្មី​ដែល​បាន​បញ្ជាក់​ចំនួន ៧៤​ករណី ដោយ​បាន​ជំរុញ​ឱ្យ​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ដល់ ២៣៤​ករណី​ក្នុង​រយៈពេល​តែ​ពីរ​បីថ្ងៃ​ប៉ុណ្ណោះ។

ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា ទីក្រុង​បាន​បញ្ចប់​ការ​ធ្វើ​តេស្ត​ចំនួន​ ៧ជុំ ហើយ​បាន​ចាប់ផ្តើម​ជុំ​ទី៨ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ក្នុងចំណោម​ប្រជាជន​នៅ​ក្នុង​តំបន់​រឹតត្បិត​មួយ​ចំនួន​។ របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ក្រុង Yuzhou និង​ចែកចាយ​ទៅកាន់​អ្នកស្រុកដែល​ត្រូវ​បាន​ស្នើ​សុំឱ្យ​ស្នាក់​នៅតែ​ក្នុង​លំនៅឋាន​។ ប្រជាជន ១៣​លាន​នាក់​ផ្សេងទៀត​ត្រូវ​បាន​បិទ​ខ្ទប់​នៅ​ក្នុង​ទីក្រុង Xi'an និង ៥.៥​លាន​នាក់​នៅ​ទីក្រុង Anyang ជាមួយ​នឹង​វិធានការ​រឹតត្បិត​ដែល​បាន​ដាក់​ទៅលើ​ទីក្រុង​កំពង់ផែ Tianjin ធ្វើដំណើរ​ប្រហែល​មួយ​ម៉ោង​ពី​ទីក្រុង​ប៉េកាំង​ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា​ចាប់ពី​ថ្ងៃទី៤ ខែ​កុម្ភៈ​។

ទីក្រុង Tianjin និង Anyang បាន​រាយការណ៍​ពី​ករណីឆ្លង​ក្នុងស្រុក​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​កំពុង​ត្រូវ​បាន​អនុវត្ត ខណៈ​មានការ​ផ្ទុះឡើង​វីរុស​ឆ្លង​នៅ​ជុំវិញ​ប្រទេស​។ ការ​ខិត​ជិត​មកដល់​នៃ​កីឡា​អូឡាំពិករដូវរងា និង​ការ​លេច​ឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​នាំមក​នូវ​វិធាន​ការ​បិទ​ខ្ទប់​នៅ​ទូទាំង​ទីក្រុង​ឡើង​វិញ ក្នុង​គោលបំណង​ដើម្បី​លុបបំបាត់​ការ​ផ្ទុះ​ឡើ​វីរុស និង​ការពារ​ពី​ការ​រាលដាល​ទៅកាន់​ទីក្រុង​ផ្សេងទៀត​របស់​ប្រទេស​ចិន​។ ​រហូតមកដល់​ពេលនេះ​ទីក្រុងចំនួន ៣ ​របស់​ប្រទេស​ចិន​បាន​បិទ​ខ្ទប់​​ដោយ​សារតែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​ថ្មីៗ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ត្រូវ​ស្នាក់​នៅ​ក្នុង​លំនៅឋាន​មាន​ដល់​ប្រមាណ ២០លាន​នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm