កាសែត Financial Times បានរាយការណ៍នៅថ្ងៃពុធ (៣០ កក្កដា) នេះថា សហរដ្ឋអាមេរិក បានលុបចោលកិច្ចប្រជុំមួយជាមួយមន្ត្រីអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ នៅក្នុងខែមិថុនា ដោយគូសបញ្ជាក់ពីក្ដីបារម្ភថា លោកប្រធានាធិបតីអាមេរិក Donald Trump មានការប្រុងប្រយ័ត្នចំពោះការគាំទ្រកោះនេះ ក្នុងវិធីដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន។
សារព័ត៌មាន FT បានរាយការណ៍ដោយសម្អាងដល់ប្រភពថា លោក Wellington Koo ប្រធានអាជ្ញាធរការពារជាតិរបស់តំបន់តៃវ៉ាន់ បានមានគម្រោងទៅទស្សនកិច្ចក្នុងតំបន់វ៉ាស៊ីនតោន ដើម្បីពិភាក្សាផ្នែកការពារជាតិជាមួយលោក Elbridge Colby អនុរដ្ឋមន្រ្តីការពារជាតិអាមេរិក សម្រាប់គោលរឿងនយោបាយមួយចំនួន ប៉ុន្តែសហរដ្ឋអាមេរិក បានលុបចោលកិច្ចប្រជុំនោះវិញនៅនាទីចុងក្រោយ។

សេចក្ដីរាយការណ៍នេះមិនទាន់អាចជាផ្លូវការបានភ្លាមៗទេ។ សេតវិមាន មន្ទីរបញ្ចកោណ និងស្ថានទូតតាមជាក់ស្ដែងរបស់កោះតៃវ៉ាន់ ប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ។
ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ហើយកោះនេះជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក មានចំណងផ្លូវច្បាប់ក្នុងការផ្តល់ឱ្យកោះតៃវ៉ាន់ នូវមធ្យោបាយការពារខ្លួន ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការរវាងគ្នាក៏ដោយ ដែលនេះធ្វើឱ្យមានការខឹងសម្បារជាញឹកញ៉ាប់ពីទីក្រុងប៉េកាំង៕

